បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ករណីគ្រឿងញៀន!

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៥នាក់៖
ទី១៖ឈ្មោះ សួនិធិ ២៖ ឈ្មោះ ខានគឹមហេង ហៅ ម៉ាប់។
៣៖ ឈ្មោះ ជាលាភហេង ហៅ ខ្លែងស្រាក ៤៖ ឈ្មោះ ខេង រ៉ាដូ ហៅពៅ
និងទី៥៖ ឈ្មោះ សៀង សិរី ហៅជួង។
ពួកគេទាំង៥នាក់ មានអាយុពី១៧ ដល់៣៥ឆ្នាំ នៅសង្កាត់ព្រះពន្លា-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ក៏មានដកហូតវត្ថុតាង-គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន៧កូនថង់-ម៉ូតូ៣គ្រឿង-ទូរស័ព្ទ៤គ្រឿង-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើស មួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *