(ភ្នំពេញ)៖ នៅថ្ងៃទី០៨.០១.២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
តបតាមលិខិតអញ្ជេីញ របស់លោកប្រធានាធិបតី ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ខាងមុខ។
គួរម្លឹកថាៈ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ញើសារខិតអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅបំពេញទស្សនកិច្ចក្រៅផ្លូវការ នៅទីក្រុងប៉ារីស រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ក្នុងនោះលោកប្រធានាធិបតី បញ្ជក់បន្ថែមថា ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសបារាំងនេះ ចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងអនុញ្ញាតក្នុងការបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់ថែមទៀតទៅលើវិស័យជាច្រើនផ្សេងទៀត ជាពិសេស គឺចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ វិស័យការពារជាតិ បេតិកភណ្ឌ និងភាសាបារាំង។
លោក អេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្វនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកលភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ។
ដែល យើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែលនឹងអនុញ្ញាតដល់ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់។ ខ្ញុំសូម ឯកឧត្តម នាយ រដ្ឋមន្ត្រី ទទួលនូវការគោរពអំពីខ្ញុំ។
បន្ថែមពីលើខ្លឹមសារខាងលើ លោកប្រធានាធិបតីបារាំង ក៏បានសរសេរផ្ទាល់ដៃនូវឃ្លា ដែលផ្ញើនូវ ការនឹករលឹកដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ដោយឃ្លានោះ បានលើកឡើងថា សូមមេត្តាពាំនាំការគោរពនឹករលឹក ជូនចំពោះលោកឪពុករបស់ ឯកឧត្តមដែលជាមិត្តសម្លាញ់របស់ខ្ញុំ៕