មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងត្បូង កំពុងរំលោភបំពានលើអធិបតេយ្យភាព របស់កូរ៉េខាងជើង ដោយការពង្រាយនាវាចម្បាំង ទៅកាន់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង។
លោកសង្កត់ធ្ងន់ថា សាធារណរដ្ឋដែលជាអាយ៉ងអាមេរិក មួយនេះកំពុងព្យាយាមការពារអ្វីដែលគេហៅថាខ្សែបន្ទាត់ព្រំដែនភាគខាងជើងដែលប្រឌិត ដែលមិនផ្អែកលើច្បាប់អន្តរជាតិ និងយុត្តិកម្មផ្លូវច្បាប់ឡើយ។
ថ្នាក់លើដែនទឹករបស់យើង និងបំពានលើអធិបតេយ្យភាពរបស់យើងដោយឥតលាក់លៀម។
នេះបើយោងតាមការចុះផ្សាយរបសុទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីលោក គីម។
លោក គីម ក៏បានចេញបញ្ជាដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅសមុទ្រលឿង ក្បែរកោះ Yeonpyeong និង Baengnyeongdo ។
ដែលតាមសម្ដីរបស់គាត់ ការបង្កហេតុភាគច្រើនរបស់កូរ៉េខាងត្បូងកំពុងកើតឡើងនៅតំបន់នោះ។
ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធកាំភ្លើងធំតាមឆ្នេរសមុទ្រកាលពីថ្ងៃទី 5 ខែមករា ដោយបានបាញ់គ្រាប់ចំនួន 192 គ្រាប់ទៅកាន់គោលដៅប្រូកស៊ីក្នុងដែនទឹកក្បែរកោះ Yeonpyeong និង Baengnyeong របស់កូរ៉េខាងត្បូង ប៉ុន្តែនៅភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនភាគខាងជើង។
ជាការឆ្លើយតប កងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងបានធ្វើសមយុទ្ធស្រដៀងគ្នានេះ ដោយបានបាញ់ផ្លោងប្រមាណ ៤០០គ្រាប់។
ទីក្រុងសេអ៊ូលបានកត់សម្គាល់ថា គ្រាប់បែកកូរ៉េខាងជើងបានផ្ទុះនៅក្នុងតំបន់ការពារ។
សូមជម្រាបថាកិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងអន្តរកូរ៉េកាលពីថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2018 បានបង្កើតតំបន់ការពារដែនសមុទ្រ ដែលការបាញ់ផ្លោងកាំភ្លើងធំនៅគោលដៅប្រូកស៊ីត្រូវបានហាមឃាត់។
នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ទីក្រុងព្យុងយ៉ាងបានប្រកាសពីការដកខ្លួនទាំងស្រុងពីកិច្ចព្រមព្រៀង បន្ទាប់ពីទីក្រុងសេអ៊ូលបានឈប់គោរពតាមបទប្បញ្ញត្តិមួយចំនួនរបស់ខ្លួន ។
ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើង៕