សម្ដេច ហ៊ុន ម៉ាណែត លើកឡើង ៤ចំណុច ចំពោះបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច!

(ភ្នំពេញ)៖​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញ​ជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យ​ប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ។
ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចបានលើកឡើងចំនួន៤ ចំណុចសខាន់ អំពីបរិការណ៍សកលលោកលើបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច។

ក្នុងនោះសម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជាក៏បានពង្រីកទីផ្សារបស់ខ្លួនបន្ថែម ទៅកាន់​ប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបូក៣ ដោយកាត់បន្ថយជាបណ្ដើៗនូវការពឹងផ្អែកទាំង​ស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ​
ជាមួយនឹងកំណើនខ្ពស់នៃពិពិធកម្មសេដ្ឋកិច្ច កម្ពុជា​បានដាក់ចេញនូវ​មហិច្ឆតា​របស់ខ្លួនក្នុងដំណើរអភិវឌ្ឍន៍​វែងឆ្ងាយក្លាយទៅជាប្រទេសមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់នៅឆ្នាំ ២០៣០និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្ដេចធិបតីថ្លែងថា បរិការណ៍​សកលលោក ទី១ ការប្រែប្រួលដ៏ជ្រាលជ្រៅមួយនៃការ​ផ្លាស់ប្ដូរ​ពី​និម្មាបណកម្ម សេដ្ឋកិច្ច និងអភិបាលកិច្ច អន្តរជាតិលក្ខណៈឯកបូល ទៅរកប្រព័ន្ធពហុពូល ដែលកំពុងលេចចេញជារូបរាងជាបណ្ដើរៗ។

ទី២ ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ច​ក្នុងតំបន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ​នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប។

ទី៣ ការរីកចម្រើនផ្នែកឌីជីថល បន្តមានសន្ទុះខ្ពស់​ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាព​នៅ​ក្នុងការជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ ​និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំង​ពង្រាយបានទូលាយនៅក្នុងរយៈពេលខ្លី។

ទី៤ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការ​អភិវឌ្ឍ​នៅ​ក្នុងបរិការណ៍​នៃការរឹតបណ្ដឹងគោលនយោបាយរូបិយវត្ថុ ​ជាពិសេសសម្រាប់​ប្រទេសមាន​ចំណូល​កម្រិតខ្ពស់ ហើយសម្រាប់ប្រទេសមធ្យមមានទំហំមិនគ្រប់គ្រាន់ ​និងមានការសម្របសម្រួលល្អរវាង​តួអង្គពាក់ព័ន្ធទាំងពហុភាគី ​ទ្វេភាគី និងវិស័យឯកជន។

សម្ដេចធិបតី បានបញ្ជាក់នៅក្នុងសន្និសីទនេះដែរថា សេដ្ឋកិច្ចកម្ពុជា គឺជា​សេដ្ឋកិច្ចបើកចំហរ ។
ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន​ និងអវិជ្ជមាន​ ពីកត្តាខាងក្រៅ និងជះឥទ្ធិពល​ដោយផ្ទាល់ និងដោយប្រយោលមកលើសក្តានុពលកំណើនកម្ពុជា រយៈពេលមធ្យម និងវែង៕

Leave a Reply

Your email address will not be published. Required fields are marked *