Blog

សម្តេចធិបតី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម នៅទីក្រុងប៉ារីស!

(ប៉ារីស)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា…

អាល្លឺម៉ង់ ជំរុញ​ឱ្យមាន​កិច្ចព្រមព្រៀង យ៉ាង​រហ័ស ដើម្បីការពារនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម!

ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង ដើម្បីការពារនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម ពីការវាយប្រហារដោយក្រុម Houthi របស់យេម៉ែន។

Update៖ យន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់មីសុីលក្រុម Houthis នៅសមុទ្រក្រហម!

ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កាំជ្រួចដែលក្រុម Houthis បាញ់សំដៅមកលើនាវា របស់អាមេរិក។

ផ្ទុះ​ភ្នំភ្លើង នៅប្រទេសអ៊ី​ស្លង់ ហូរមកឆាបឆេះផ្ទះ អ្នកស្រុកអស់៣ខ្នង!

ភ្នំភ្លើង​មួយ​បាន​ផ្ទុះ​ឡើង ក្នុង​ប្រទេស​អ៊ីស្លង់ ដោយ​កម្អែល​របស់វាហូរ ទៅ​ជាយ​ក្រុង​នេសាទ​តូច​មួយ និង​លេប​ត្របាក់​ផ្ទះ​សម្បែង។

ដំណឹងថ្ងៃទី១៥នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៤.០១.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ!

(ប៉ារីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាទូទៅមេដឹកនាំនយោបាយមួយ តែងតែលះបង់នៅពេលដែលខ្លួនធ្លាក់ឆ្នោត ឬប្រជាប្រិយភាពទាបបំផុតដើម្បី Refresh ប៉ុន្តែលើកនេះគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រខ្ពស់បំផុត ប៉ុន្តែហេតុអ្វីបានមេដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវផ្ទេរទៅមនុស្សជំនាន់ក្រោយដើម្បីដឹកនាំ ជាជាងនៅបន្តដឹកនាំ? នោះក៏ព្រោះតែដើម្បីធានានូវនិរន្តភាពនិងស្ថិរភាព ដើម្បីប្រទេសជាតិមានការអភិវឌ្ឍទៅមុខ។

សូមប្រយ័ត្ន៖ ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខេត្តជាប់ជួរភ្នំដងរែក និងភាគឦសាន នឹងចុះត្រជាក់ខ្លាំង!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប!

(ប៉ារីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ ដែលរស់នៅក្នុងទ្វីបអឺរ៉ុប ។ ដោយចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជាយើង។

Update៖ អង់គ្លេស​នឹង​បញ្ជូនទ័ព​២០.០០០​នាក់ ទៅ​សមយុទ្ធ​យោធា​ណាតូ ដើម្បី​ការ​ពារ ពីការ​ឈ្លានពាន​របស់​រុស្ស៊ី!

នៅក្នុងសុន្ទរកថានៅថ្ងៃនេះ រដ្ឋមន្ត្រីការពារជាតិត្រូវបានគេរំពឹងថា នឹងប្រកាសពីការដាក់ពង្រាយកងទ័ព ជើងទឹក និងបុគ្គលិក RAF ទៅកាន់សមយុទ្ធយោធា Steadfast Defender ដែលមាន 31 ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប។

រយៈពេល១០០ថ្ងៃ អ៊ីស្រាអែលចាប់ខ្លួនមនុស្ស៥.៨៧៥នាក់ នៅតំបន់West Bank!

អង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនប្រហែល 5,875 នាក់ត្រូវបានឃុំខ្លួនក្នុងរយៈពេល100ថ្ងៃ នៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់West Bank ដែលកាន់កាប់។