Blog

បារាំងគឺជាដៃគូអភិវឌ្ឍន៍ចម្បង ដែលបានរួមចំណែក ក្នុងការសម្រេចជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា!

(ទីក្រុងប៉ារីស)៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ។

សម្តេចធិបតី បន្តដឹកនាំគណៈប្រតិភូ ចេញពីទីក្រុងប៉ារីស ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ សហព័ន្ធស្វីស!

(ប៉ារីស)៖ នៅរសៀលថ្ងៃចន្ទ ទី១៥ មករា ២០២៤ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ កំពុងអញ្ជេីញបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ…

អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី គាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦!

(ប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម…

រយៈពេល២ថ្ងៃ សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន៣៦នាក់ ករណីនេសាទខុសច្បាប់ ក្នុងបឹងទន្លេសាប!

(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង ប្រើរយ:ពេល២ថ្ងៃគឺថ្ងៃទី១៣-១៤ ខែមករានេះ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន៣៦នាក់ ពាក់ព័ន្ធករណីប្រើឧករណ៍នេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប។

សមត្ថកិច្ចខេត្តរតគិរី ចុះបង្ក្រាបទីតាំងស្តុកឈើ១កន្លែង ខណៈឈ្មួញរត់គេចបាត់!

(រតនគិរី)៖ កម្លាំងចម្រុះបានចុះបង្ក្រាបករណីដឹកឈើ ខុសច្បាប់យកមកស្តុកទុកធ្វើអាជីវកម្មក្នុងដីឡូតិ៍មួយកន្លែង ហើយម្ចាស់បានរត់គេចបាត់ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ!។

សម្តេចធិបតី​ អនុញ្ញាតឱ្យលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)ចូលជួបសម្តែងការគួរសម!

(ប៉ារីស)៖ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន ៣៤ មកពីប្រទេសហ្រ្វង់កូហ្វូន ចំនួន ៣១, សហគ្រាសជាង ៧០០ ០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លានសហគ្រាស ដោយប្រយោល។ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង…

រដ្ឋបាលជលផល ជូនដំណឹងស្ដីពីការផ្អាកនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា!

(ភ្នំពេញ)៖ រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជានេសាទទាំងអស់ ឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជនិងពងកូន។

សម្តេចធិបតី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម នៅទីក្រុងប៉ារីស!

(ប៉ារីស)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា…

អាល្លឺម៉ង់ ជំរុញ​ឱ្យមាន​កិច្ចព្រមព្រៀង យ៉ាង​រហ័ស ដើម្បីការពារនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម!

ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង ដើម្បីការពារនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម ពីការវាយប្រហារដោយក្រុម Houthi របស់យេម៉ែន។

Update៖ យន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់មីសុីលក្រុម Houthis នៅសមុទ្រក្រហម!

ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កាំជ្រួចដែលក្រុម Houthis បាញ់សំដៅមកលើនាវា របស់អាមេរិក។