(ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជាត្រូវការសន្តិភាពនិងស្ថិរភាពនយោបាយដើម្បីការអភិវឌ្ឍរយៈពេលវែង ព្រោះថា ទម្រាំប្រទេសកម្ពុជាទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ គឺយើងបានឆ្លងកាត់ការលំបាកខ្លាំងណាស់។
សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យមិត្តបរទេសទាំងឡាយ ដកដៃចេញ កុំគាំទ្រសកម្មភាពញុះញង់ល្មើសច្បាប់ទាំងឡាយ ដែលសូម្បីតែប្រទេសទាំងនោះ ក៏មិនអាចអត់ឱនចំពោះសកម្មភាពទាំងនេះបានដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសារជាថ្មីផងដែរថា មិនអត់ឱនឱ្យអ្នកដែលទាំងឡាយណាដែលបង្កអសន្តិសុខ ញុះញង់បង្កចលាចលដែលអាចឈានដល់សង្រ្គាមបានឡើយ៕