Update៖ មេដឹកនាំក្រុមហាម៉ាស់ អះអាងថា ខ្លួនមិនស្ដាយក្រោយនោះទេ ចំពោះការផ្ទុះសង្គ្រាម!

លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស់ បាននិយាយថា លោកមិនស្តាយក្រោយនោះទេ..!។

ចំពោះការវាយប្រហារ លុកលុយចូលអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន..។
ទោះបីជា អ៊ីស្រាអែល បើកការវាយបក និងបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ក៏ដោយ។

មន្ត្រីប៉ាឡេស្ទីន៤រូប និងប្រភពព័ត៌មានចំនួន២ មកពីរដ្ឋាភិបាលនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា លោក Sinwar មានអាយុ៦២ឆ្នាំ ជាអ្នករៀបចំការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស់ ។
ដែលបានក្លាយជាថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។
ខណៈការតស៊ូប្រដាប់អាវុធ នៅតែជាមធ្យោបាយតែមួយគត់ ដើម្បីបង្ខំឱ្យមានការបង្កើតប្រជាជាតិប៉ាឡេស្ទីន។

កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់មនុស្ស១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរ ២៥០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ។
ខណៈអ៊ីស្រាអែល បានឆ្លើយតបដោយការបើកការវាយលុកទ្រង់ទ្រាយធំ បានសម្លាប់មនុស្ស ៤១.៦០០នាក់ និងបណ្តាលឱ្យមនុស្ស ១,៩ លាននាក់ភៀសខ្លួនចេញ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និងតួលេខពីអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *