Update៖ បារាំង ធ្វើការកត់សម្គាល់ចំពោះតុលាការICC ដែលចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល!

បារាំងបានបន្ទាន់ការឆ្លើយតបរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICCក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល ដោយគ្រាន់តែនិយាយថា ខ្លួន បានកត់សម្គាល់ លើសេចក្តីសម្រេចនេះ ដែលមិនមែនជាសាលក្រម គ្រាន់តែជាការចោទប្រកាន់ជាផ្លូវការប៉ុណ្ណោះ។

ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេស លោក Christophe Lemoine បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះ ថា «ប្រទេសបារាំងបានកត់សម្គាល់ពីការសម្រេចចិត្តនេះ។ ជាការពិតចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ក្នុងការគាំទ្រយុត្តិធម៌អន្តរជាតិ វាបានរំលឹកឡើងវិញនូវការភ្ជាប់ខ្លួនទៅនឹងការងារឯករាជ្យរបស់តុលាការ ស្របតាមលក្ខន្តិកៈទីក្រុងរ៉ូម»។
ទន្ទឹមគ្នានេះ លោក Lemoine បានបដិសេធមិនបញ្ជាក់ថា តើបារាំងនឹងចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ដែរឬទេ ប្រសិនបើលោកមកបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ លោកបានបញ្ជាក់ថា បញ្ហានេះមានភាពស្មុគស្មាញតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ជំហររបស់បារាំងនេះ បានបង្ហាញពីការប្រុងប្រយ័ត្ន ក្នុងការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ តុលាការអន្តរជាតិ ICC ដែលអាចនឹងប៉ះពាល់ដល់ទំនាក់ទំនង ជាមួយអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *