(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
បានឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័រឈ្មោះ Rikreay-News Cambodia ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា«អះអាងថាខ្លួនជាប៉ូលីសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទា..រលុយចំនួន២០០ដុល្លារពីគ្រួសារជនរ…ងគ្រោះជាថ្នូរនឹងការចុះ.ចា..ប់..ជន..សង្ស័…យ ខណៈជនរងគ្រោះត្រូវគេកា…ប់ស្ទើរតែស្លា.ប់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវបញ្ជាក់ការពិតឲ្យបានច្បាស់លាស់។
ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មានជុំវិញករណីការចុះផ្សាយខាងលើ ជាលទ្ធផល៖
ឈ្មោះ ហួត ចាន់សុខ ពិតជាបានទា…រប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណ…នីABA ឈ្មោះ Hout Chansok ជាថ្នូ..រនឹងការតាមចា..ប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទា..រប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចា..ប់ជនដៃ..ដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រហ្វេសប៊ុកផេកឈ្មោះ Rikreay-News Cambodia បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។
ចំណែកឈ្មោះ ហួត ចាន់សុខ ពិតជាមានចេត..នាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុ..យយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គា.ប់បញ្ជាពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទា..រប្រាក់ពីជនរងគ្រោះជាថ្នូ..រទៅនឹងការតាមចា…ប់ជន.សង្ស័..យនោះទេ។
លោកឧត្តមសេនីយ៍ទោស្នងការ បានចំណា..ត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិ..សុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអា..សន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្ដាជ្រាប៕