Update៖ ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាស៊ូដង់ បានកើនដល់៤៦នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាស៊ូដង់ នៅទីក្រុង Omdurman ភាគខាងលិចទីក្រុង Khartoum បានកើនឡើងដល់46 នាក់ហើយ។

ប្រភពពីសារព័ត៌មានAnadolu។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SUNA បាននិយាយថា មនុស្ស១០នាក់ក៏បានរងរបួសផងដែរនៅក្នុងឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយនៅភាគខាងជើង Omdurman កាលពីថ្ងៃអង្គារ។
យ៉ាងណាមិញមិនទាន់មានព័ត៌មានអំពីស្ថានភាពធ្លាក់យន្តហោះនៅឡើយទេ។

កងទ័ពស៊ូដង់បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះយោធាមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះឡើងក្នុងអាកាសយានដ្ឋានយោធា Wadi Seidna ភាគខាងជើង Omdurman ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមបុគ្គលិកយោធា និងជនស៊ីវិល។

គួរជម្រាបថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាគូប្រជែងរបស់ខ្លួនបន្តធ្វើសង្គ្រាមចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ 2023 ដែលបានសម្លាប់មនុស្សជាង 20.000 នាក់ និងបានជម្លៀស 14 លាននាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ និងអាជ្ញាធរមូលដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវពីសាកលវិទ្យាល័យអាមេរិកបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់ប្រហែល 130,000 នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version