Update៖ ក្រុមហាម៉ាស់ នឹងប្រគល់សាកសពចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល៤នាក់ទៀត!

កងពលតូច Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមតស៊ូប៉ាឡេស្ទីន Hamas បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា ខ្លួននឹងប្រគល់សាកសពឈ្លើយសឹកអ៊ីស្រាអែលបួននាក់នៅយប់នេះ។

ប្រភពពីសារព័ត៌មានAnadolu។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ អ្នកនាំពាក្យ Abu Obaida បានកំណត់អត្តសញ្ញាណចំណាប់ខ្មាំងដែលបានស្លាប់ទាំងបួននាក់នោះមានដូចជា Tsahi Idan, Itzik Al-Jarit, Ohad Yahalomi និង Shlomi Mansour ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា សាកសពទាំងបួននឹងត្រូវប្រគល់ជូនវិញនៅយប់នេះ។

ប៉ុស្តិ៍ 12 របស់អ៊ីស្រាអែលបានរាយការណ៍ថាការដោះលែងចំណាប់ខ្មាំងបួននាក់ដែលបានស្លាប់ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅម៉ោង 11:00 យប់។  ម៉ោងក្នុងស្រុក (1900 GMT) ដោយគ្មានពិធីផ្លូវការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version