Update៖ អ៊ីស្រាអែល គ្រោងនឹងកាត់ផ្តាច់ទឹកនិងអគ្គិសនីក្នុងតំបន់ហ្គាហ្សា!

អ្នកនាំពាក្យអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលរបស់លោក Benjamin Netanyahu គ្រោងកាត់ផ្តាច់ទឹក និងអគ្គិសនីទៅកាន់តំបន់ Gaza Strip ដើម្បីដាក់សម្ពាធលើក្រុម Hamas ប៉ាឡេស្ទីន។
ប្រភពពីសារព័ត៌មានAnadolu។

អ្នកនាំពាក្យរបស់លោក Netanyahu លោក Omer Dostri បានប្រាប់វិទ្យុក្នុងស្រុក 94FM ថា “ការដែលក្រុមហាម៉ាស់បន្តបដិសេធកាន់តែយូរ អ៊ីស្រាអែលនឹងមានអានុភាពកាន់តែច្រើន” ។
លោកបាននិយាយថា “យើងមានវិធានការជាបន្តបន្ទាប់ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស។ យើងក៏រៀបចំផ្នែកយោធាដើម្បីត្រលប់ទៅការប្រយុទ្ធវិញ ហើយយើងមិនច្រានចោលនូវការកាត់ផ្តាច់ទឹក និងអគ្គិសនីទៅកាន់តំបន់ហ្គាហ្សានោះទេ។
ទោះជាយ៉ាងណាអ៊ីស្រាអែលក៏ប្រឈមនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្រ្គាមនៅក្នុងតំបន់ព័ទ្ធជុំវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *