ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ(ទី១០ខែមីនា)បានអះអាងសារជាថ្មីថា ការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងគឺអាចធ្វើទៅបានជាមួយការដឹកនាំរបស់អាមេរិក និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនៅទូទាំងអឺរ៉ុប។
ប្រភពពីសារព័ត៌មានAA News។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថាជំហររឹងមាំនៅជួរមុខនិងការទូតរឹងមាំត្រូវតែធ្វើការរួមគ្នាដើម្បីសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងគឺស្ថិតក្រោមការដឹកនាំរបស់អាមេរិក និងសហការជាមួយអឺរ៉ុបទាំងអស់នេះគឺពិតជាអាចសម្រេចបាន។
លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តនាពេលថ្មីៗនេះរបស់បណ្តាប្រទេសអ៊ឺរ៉ុបក្នុងការជំរុញវិស័យការពារជាតិរបស់អ៊ុយក្រែន រួមទាំងជំនួយយោធាថ្មី ការពង្រឹងប្រព័ន្ធការពារដែនអាកា និងការបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្មការពារជាតិរបស់ប្រទេសនេះ។
លោក Zelenskyy បានសម្តែងការដឹងគុណចំពោះដៃគូរបស់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើតួនាទីរួមរបស់ពួកគេក្នុងការនាំយកសន្តិភាពឱ្យកាន់តែជិតស្និទ្ធ៕