Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ(ទី១៣ ខែមិថុនា)បានទទួលស្គាល់ថា អ៊ីស្រាអែល ពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ប្រាកដមែន។

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីស្រាអែលអាចវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗ។
ប្រភពពីសារព័ត៌មាន Reuters។

លោក Israel Katz បញ្ជាក់ដូច្នេះថា បន្ទាប់ពីអ៊ីស្រាអែល វាយប្រហារបង្ការទុកមុនប្រឆាំងអ៊ីរ៉ង់ ការវាយប្រហារដោយមីស៊ីល និងដ្រូនប្រឆាំងនឹងអ៊ីស្រាអែល និងប្រជាជនស៊ីវិលរបស់ អ៊ីស្រាអែលត្រូវបានរំពឹងថា អាចនឹងកើតឡើងក្នុងពេលភ្លាមៗ ហើយអ៊ីស្រាអែលត្រូវបានដាក់គ្រាមានអាសន្ន។
មន្ត្រីអ៊ីស្រាអែលម្នាក់បានឱ្យដឹងថាអ៊ីស្រាអែលបានបើកការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់រាប់សិបកន្លែង ។
ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ក្នុងរដ្ឋធានីតេហេរ៉ង់ និងប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ឱ្យ ធ្វើប្រតិបត្តិការពេញលេញ១០០ភាគរយ៕

Leave a Reply

Your email address will not be published. Required fields are marked *