(ភ្នំពេញ)៖ នៅមុនដំណើរការកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
កម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ ដោយកម្ពុជា ចំនួន៥នាក់ និងថៃចំនួន៥នាក់។
កិច្ចប្រជុំចង្អៀតនេះភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន៕