Update៖ មន្រ្តីអ៊ីរ៉ង់ បញ្ជាក់ថាលោកAyatollah Ali Khamenei ទីប្រឹក្សាជាន់ខ្ពស់បានធូរសះស្បើយពីរបួស!

លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei និងជាអតីតមន្ត្រីសន្តិសុខកំពូល ស្ថិតក្នុងស្ថានភាពធម្មតាវិញ បន្ទាប់ពីបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី 13 ខែមិថុនា។ ប្រភពពីសារព័ត៌មានAljazeera។

ការរំពឹងទុកអំពីស្ថានភាពរបស់ Shamkhani បានបញ្ចប់នៅពេលដែលគាត់ផ្ទាល់បានបញ្ជាក់ពីការជាសះស្បើយរបស់គាត់នៅក្នុងសារមួយទៅកាន់មេដឹកនាំកំពូល នេះបើយោងតាមសារព័ត៌មាន Press TV ។

លោក Shamkhani ត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យនិងព្យាបាលរបួសដែលគំរាម កំហែងដល់អាយុជីវិតជាកឈ្លានពានរបស់ភេរវជនអ៊ីស្រាអែលនេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាច្រើន។
សង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅទូទាំងអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមការវាយប្រហារសងសឹក។

យោងតាមអាជ្ញាធរអ៊ីស្រាអែល ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់បានសម្លាប់មនុស្សយ៉ាងហោចណាស់25 នាក់ និងរាប់រយនាក់ទៀតរងរបួសចាប់តាំងពីពេលនោះមក។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦៣៩ នាក់ និងជាង ១.៣០០ នាក់ផ្សេងទៀតរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *