ភាគីថៃ បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមយោធាថៃបានសម្រេចចិត្តដោយឯកតោភាគី បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអនុញ្ញាតឲ្យរថយន្តចេញចូលធម្មតា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានរឹតបន្តឹងការចេញ-ចូល នៅច្រកអន្តរជាតិប៉ោយប៉ែត ដោយមិនអនុញ្ញាតឲ្យម៉ូតូ និងរទេះប្រជាពលរដ្ឋចេញ-ចូលនោះទេ និងមិនបានជូនដំណឹងមុនមកភាគីកម្ពុជាឡើយ។
បើតាមលោក អ៊ុំ រាត្រី សម្រាប់រថយន្ត និងអ្នកថ្មើរជើង គឺអាចបន្តធ្វើដំណើរចេញ-ចូលធម្មតាតាមម៉ោងកំណត់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាចដដែល។
នេះគឺជា វិធានការរឹតបន្តឹងថ្មីមួយទៀតហើយរបស់ក្រុមយោធាថៃ ដោយឯកតោភាគីមកដល់កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *