Breaking៖ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំឯកអគ្គរដ្ឋទូត និងមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្ត”បទឈប់បាញ់”រវាងកម្ពុជា-ថៃ នៅព្រំដែនខេត្តឧត្តរមានជ័យ។

ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។

ប្រមុខការទូតកម្ពុជា នាំមន្រ្តីទូតទាំងអស់ ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ ហើយបន្ទាប់មកលោកដឹកនាំមន្រ្តីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែល កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស ខូចខាតយ៉ាងដំណំ។
គណៈប្រតិភូ បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃវាយប្រហារ៕

Leave a Reply

Your email address will not be published. Required fields are marked *