Breaking៖ អ្នកនាំពាក្យ៖ គិតត្រឹមម៉ោង៦:ព្រឹកនេះ ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់!

(ភ្នំពេញ)៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា គិតត្រឹមម៉ោង ០៦:ព្រឹកទី៤ ខែសីហា ឆ្នាំ២០២៥។
ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តខេត្តព្រះវិហារនិងឧត្តរមានជ័យ នៅបន្តស្ងប់ស្ងាត់ និងថាកងកម្លាំងកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

លោកជំទាវ បានគូសបញ្ជាក់ថា បើគិតចាប់ពីម៉ោង ០០:នាទី មកដល់ម៉ោង ០៦:១០នាទី ព្រឹកនេះ ។
សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែន ទិសព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។
ចំពោះកងកម្លាំងរបស់យើង គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងតួនាទីរបស់ខ្លួន។

អ្នកនាំពាក្យរូបនេះ បានអះអាងថា កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដោយបានលើកឡើងថា កម្ពុជាអនុវត្តនិងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។
តាមរយៈឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ និងបានសម្រេចនូវលទ្ធផលជាជំហានៗជាច្រើនចាប់តាំងពីថ្ងៃចូលជាធរមាននៃបទឈប់បាញ់មក៕

Leave a Reply

Your email address will not be published. Required fields are marked *