Breaking៖ លោកត្រាំ បញ្ចប់ការចរចាពាណិជ្ជកម្មជាមួយកាណាដា!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកនឹង បញ្ចប់ការចរចាពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា បន្ទាប់ពីការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍មួយ ដែលលោកថាជាការបង្ហាញខុសការពិត និងមានគោលបំណងជះឥទ្ធិពលដល់តុលាការសហរដ្ឋអាមេរិក។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី២៤ តុលា ឆ្នាំ២០២៥។

ការប្រកាសនេះត្រូវបានបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ កាលពីយប់ថ្ងៃទី២៣ តុលា បន្ទាប់ពី នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បាននិយាយថា ប្រទេសកាណាដាមានគម្រោងបង្កើនការនាំចេញទៅកាន់ទីផ្សារផ្សេងៗក្រៅពីសហរដ្ឋអាមេរិក ដោយសារពន្ធនាំចូលរបស់រដ្ឋបាល Trump។

លោក Trump បានសរសេរថាមូលនិធិ Ronald Reagan ទើបតែបានប្រកាសថា កាណាដាបានប្រើការផ្សាយពាណិជ្ជកម្មមួយដែលក្លែងបន្លំ ដោយយករូបលោក Ronald Reagan មកនិយាយ អវិជ្ជមានអំពីពន្ធគយ។ ការផ្សាយពាណិជ្ជកម្មនេះមានតម្លៃ ៧៥,០០០ ដុល្លារ ហើយត្រូវបានធ្វើឡើងដើម្បីជ្រៀតជ្រែក ក្នុងការសម្រេចចិត្តរបស់តុលាការសហរដ្ឋអាមេរិក។”

លោក Trump បានបន្ថែមថា ពន្ធគយគឺមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយថាដោយសារអាកប្បកិរិយាដ៏អាក្រក់នោះ ការចរចា ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា ត្រូវបាន បញ្ចប់ភ្លាមៗ។

ការិយាល័យរបស់ លោក Carney មិនទាន់ផ្តល់មតិយោបល់ ភ្លាមៗទេ។ នាយករដ្ឋមន្ត្រីកាណាដាត្រូវបានកំណត់ឱ្យធ្វើ ដំណើរទៅកិច្ចប្រជុំកំពូលនៅអាស៊ីនៅព្រឹកថ្ងៃសុក្រ ខណៈ ដែលលោក Trump ក៏មានផែនការចូលរួមក្នុងកិច្ចប្រជុំនេះដែរនៅល្ងាចថ្ងៃដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version