Breaking៖ អង្គការសុខភាពពិភពលោក និយាយថាវិបត្តិអត់ឃ្លាននៅហ្គាហ្សាកាន់តែគ្រោះថ្នាក់ខ្លាំង!

វិបត្តិអត់ឃ្លាននៅតំបន់ហ្គាហ្សានៅតែគ្រោះថ្នាក់ខ្លាំង ទោះបីជាបទឈប់បាញ់បានប្រកាសជាផ្លូវការរួចមកហើយ។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ប្រជាជនរាប់លាននាក់នៅក្នុងតំបន់នេះកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន និងការខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ខណៈអង្គការជំនួយអន្តរជាតិចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងការចូលជំនួយមនុស្សធម៌។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី២៤ខែតុលា។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមអង្គការជំនួយចំនួន 41 បាននិយាយថា អ៊ីស្រាអែលកំពុងបំពានយ៉ាងច្បាស់ដោយបដិសេធការអនុញ្ញាតឲ្យការផ្គត់ផ្គង់អាហារ និងវត្ថុអនុគ្រោះចូលទៅក្នុងតំបន់ហ្គាហ្សា ដែលកំពុងរងទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរាយការណ៍ថា ការផ្គត់ផ្គង់ចូលទៅក្នុងហ្គាហ្សានៅតែខ្វះជាងគោលដៅប្រចាំថ្ងៃប្រមាណ 2,000 តោន ដោយសារតែមានតែ ច្រកឆ្លងកាត់ពីរប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យទំនិញចូលបាន។ ការរារាំងនៃច្រកផ្សេងៗ និងការត្រួតពិនិត្យយ៉ាងតឹងរបស់អ៊ីស្រាអែល បានបង្កឲ្យការផ្គត់ផ្គង់មិនអាចឈានដល់តំបន់ដែលត្រូវការខ្លាំងបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version