ក្រសួងសុខភាពរបស់ដែនដីបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១២៤នាក់ត្រូវបានសម្លាប់ និង២១០នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ..!។
ខណៈដែលអ៊ីស្រាអែល បន្តការវាយលុក លើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍ បាននិយាយថា “មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន…!។
បណ្ដាលឱ្យ ប្រជាជនប៉ាឡេស្ទីន ស្លាប់ចំនួន ៣០.៥៣៤នាក់និងរបួសចំនួន៧១.៩២០ នាក់ជនរងគ្រោះភាគច្រើន ជាស្ត្រីនិងកុមារ។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត 1,200 នាក់។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រាន ប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ។
អ៊ីស្រាអែលត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ។
សេចក្តីសម្រេចបណ្តោះអាសន្នក្នុងខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថាជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕