Update៖ មនុស្ស១០២នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហារនៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា!

មន្ត្រីក្នុងតំបន់ និងសាក្សីបាននិយាយកាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស102 នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារលើសហគមន៍មួយក្នុងរដ្ឋ Benue នៅភាគខាងជើងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។

សម្តេចធិបតី ថ្លែងថាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥

ក្រសួងសង្គមកិច្ច ត្រៀមរៀបចំមណ្ឌលចំនួន៣ដើម្បីទទួលពលករខ្មែរដែលចេញពីប្រទេសថៃ!

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង បានត្រៀម មណ្ឌលចំនួនបីទីតាំង រួមមាន៖ ១. មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ២.…

Update៖ ការវាយបកសងសឹករបស់អ៊ីរ៉ង់ ធ្វើឱ្យអ៊ីស្រាអែល ស្លាប់៣នាក់និងរបួស១៧២នាក់!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលបានកើនឡើងដល3នាក់ និង172 នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ កងកម្លាំងអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរFordoរបស់អ៊ីរ៉ង់!

ទីភ្នាក់ងារសារព័ត៌មាន Farsរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី១៣ខែមិថុនា)ថា រោងចក្រនុយក្លេអ៊ែរ Fordo ត្រូវបានកំណត់គោលដៅចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត។

សម្តេចតេជោ អំពាវនាវឲ្យបងប្អូនពលករខ្មែរវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញពីប្រទេស!

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា”នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថាអ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។សូមបងប្អូនពលករវឹលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ ថាជម្លោះព្រំដែនកម្ពុជា .ថៃនឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។ ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតដើម្បីបងប្អូនបានជ្រាប។

Update៖ អ៊ីរ៉ង់ វាយប្រហារសងសឹកលើអ៊ីស្រាអែល បណ្តាលឲ្យអ្នកស្លាប់កើនដល់៣នាក់និងរបួស៩១នាក់!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានកើនឡើងដល់៣នាក់និង ៩១នាក់ផ្សេងទៀតបានរងរបួស។

កម្ពុជា ត្រៀមលក្ខណៈដើម្បីទទួលពលរដ្ឋ ដែលចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលទី១៤.០៦.២០២៥។ បានលើកឡើងថា(ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷

លោកស្នងការខេត្តព្រៃវែង ថ្លែងថាសង្គ្រាមរវាងកម្ពុជា-ថៃ ទំនងជៀសមិនរួច!

(ភ្នំពេញ)៖ ស្របពេលភាពតានតឹង រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងកើនឡើង ដោយសារជម្លោះព្រំដែន.!។