Update៖ អ៊ីរ៉ង់ បដិសេធសំណើកិច្ចចរចារជាច្រើនលើករបស់អាមេរិក!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថាទីក្រុង Tehran បានទទួលសារជាច្រើនពីអាមេរិក ដែលស្នើឲ្យសុំចរចា ប៉ុន្តែអ៊ីរ៉ង់គ្មានអ្វីត្រូវនិយាយទៅកាន់ទីក្រុងវ៉ាស៊ីនតោននោះទេ ដោយសារតែអ៊ីរ៉ង់ចាត់ទុកថាអាមេរិកជាដៃគូសត្រូវដែលបានប្រព្រឹត្តជាមួយអ៊ីស្រាអែល។

Update៖ មន្រ្តីអ៊ីរ៉ង់ បញ្ជាក់ថាលោកAyatollah Ali Khamenei ទីប្រឹក្សាជាន់ខ្ពស់បានធូរសះស្បើយពីរបួស!

លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei និងជាអតីតមន្ត្រីសន្តិសុខកំពូល ស្ថិតក្នុងស្ថានភាពធម្មតាវិញ បន្ទាប់ពីបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី 13 ខែមិថុនា។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អាមេរិកនិងអង់គ្លេស មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរឡើយ! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMarco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកDavid Lammy នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

Update៖ អ៊ីរ៉ង់ បញ្ចេញប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនៅកណ្តាលទីក្រុងតេហេរ៉ង់!

កាលពីថ្ងៃសុក្រ (ទី២០ខែមិថុនា)ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបានធ្វើប្រតិបត្តិការនៅកណ្តាលក្រុងតេហេរ៉ង់ដើម្បីឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។

Update៖ សកម្មជនថៃ ទាមទារឲ្យលោកស្រី ផែថុងថាន លាលែងពីតំណែង និងព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ!

ក្រុមសកម្មជនថៃ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) លាលែងពីតំណែងភ្លាមៗ។

Update៖ អូស្ត្រាលី ប្រកាសផ្អាកស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) អូស្ត្រាលី ប្រកាសថាខ្លួនបានផ្អាកប្រតិបត្តិការនៅស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ហើយបានបញ្ជាឱ្យអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសនេះ។ ប្រភពពីសារព័ត៌មានReuters។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស Penny Wong បាននិយាយថា រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តដោយផ្អែកលើការណែនាំអំពីបរិយាកាសសន្តិសុខដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសអ៊ីរ៉ង់។

Update៖ រដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានក្រុមហេសបូឡា កុំឱ្យលូកដៃក្នុងសង្រ្គាមនៅអ៊ីរ៉ង់!

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានដល់ក្រុមហេសបូឡាឱ្យប្រយ័ត្នប្រយែង ជុំវិញជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។

សម្តេចធិបតី អញ្ជើញចូលរួមអបអរសាទរដំណើរការរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។

សម្តេចតេជោ សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងក្លាយ!

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា មានក្រុមជ្រុលនិយមថៃបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ ដោយបង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និងបានផ្ញើសារចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖

Update៖ នាយករដ្ឋមន្ត្រីថៃ បានជួបមេបញ្ជាការយោធភូមិភាគ២ក្រោយបែកធ្លាយកិច្ចសន្ទនា!

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមិថុនានេះ បានធ្វើដំណើរទៅជួបមេបញ្ជាការយោធភូមិភាគទី២ លោក Boonsin Padklang ដែលទទួលបន្ទុកគ្រប់គ្រងកន្លែងមានការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយកម្ពុជា។