ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់នៅតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម កំពុងបន្តដំណើរដ៏គ្រោះថ្នាក់ ប្រថុយប្រថាន រាប់គឺឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីព្យាយាមស្វែងរកអាហារខ្លះសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដោយសង្ឃឹមថានឹងអាចមានជីវិតត្រឡប់ទៅវិញ។ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បាននិយាយថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈព្យាយាមយកស្បៀងអាហារពីរថយន្តជំនួយ ដែលនាំចូលទៅក្នុងតំបន់ហ៉ំព័ទ្ធនេះដោយអង្គការសហប្រជាជាតិ និងភ្នាក់ងារសង្គ្រោះអន្តរជាតិ។
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥
សម្តេចធិបតី ថ្លែងថារដ្ឋាភិបាលកម្ពុជានិងប្រជាជនស្វាគមន៍លោក តា ស៊ុចនិងបងប្អូនខ្មែរគ្រប់ពេលវេលា!
(ភ្នំពេញ)៖ បន្ទាប់ពីលោកតាស៊ុច ដែលធ្លាប់រិះគន់ថៃ មានសង្ឃដីការថាលោក តា មិនអាចទៅរស់នៅថៃបានទៀតទេ ហេីយលោកតាសូមរដ្ឋាភិបាលមករស់នៅកម្ពុជា វិញ ។ ក្នុង ករណី ប្រសិនជារដ្ឋាភិបាលកម្ពុជាបញ្ចូនគាត់ទៅថៃ គាត់សុខចិត្តចងកសម្លា,ប់ខ្លួន ថ្វាយជីវិតលោកនៅលេីទឹកដីខ្មែរ។ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច)…
Update៖ លោក ពូទីន ថារូបលោកនឹងជួបលោកហ្សេលេនស្គី នៅដំណាក់កាលចុងក្រោយ!
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែគឺសម្រាប់តែនៅដំណាក់កាលចុងក្រោយ នៃការចរចាសន្តិភាពប៉ុណ្ណោះ។ ប្រភបពីសារព័ត៌មាន AFP។…
Update៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និយាយថាមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវតែស្លាប់!
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយថាមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មិនព្រមឱ្យនៅរស់រានមានជីវិតតទៀតឡើយ ស្របពេលប្រទេសទាំងពីរបន្តវាយប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។ ប្រភពពីសារព័ត៌មាន AFP។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel…
Update៖ អ៊ីរ៉ង់ ព្រមានអាមេរិកកុំឪ្យចូលរួមក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល!
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានអាមេរិកប្រឆាំងនឹងការចូលរួមក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ហើយបានអះអាងថា អ៊ីរ៉ង់ត្រៀមជាស្រេចដើម្បីការពារខ្លួនក្នុងករណីជម្លោះកាន់តែកើនឡើង។ ប្រភពពីសារព័ត៌មាន AFP។ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយដូច្នេះថាប្រសិនបើអាមេរិក ចង់លូកដៃចូលរួមក្នុងសង្រ្គាមរបស់អ៊ីស្រាអែល អ៊ីរ៉ង់ចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ទាំងអស់ដែលខ្លួនមាន…
Update៖ នាយករដ្ឋមន្រ្តីថៃ លុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៉ិក!
នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានសម្រេចលុបចោលគម្រោងទស្សនកិច្ច ទៅកាន់ប្រទេសបែលហ្ស៉ិក ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ស្របពេលដែលលោកស្រី កំពុងព្យាយាមផ្តោតគ្រប់គ្រងស្ថានការណ៍នយោបាយក្នុងស្រុក បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទ។ ប្រភពពីសារព័ត៌មានថៃ The Nation។…
Update៖ ក្រុមបាតុករអាវលឿង ធ្វើបាតុកម្មទាមទារឱ្យលោកស្រី Paetongtarnចុះចេញពីតំណែង!
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងក្រៅការិយាល័យរដ្ឋាភិបាលរបស់ថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប្រភពពីសារព័ត៌មាន…
Update៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គាំទ្រលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា!
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃដោយសន្តិវិធី ព្រមទាំងបន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចានិងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ អង្គប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យការងារអទិភាពមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥…
Update៖ នាយករដ្ឋមន្ត្រីថៃ នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ!
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងត្រៀមលក្ខណៈធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា- ថៃ ស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដើម្បីចែកចាយស្បៀង និងសម្ភារៈផ្សេងៗ ក៏ដូចជាផ្ដល់ការគាំទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ និងជួបជាមួយមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang…