(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នឹងថ្លែងសារពិសេសមួយជូនជនរួមជាតិ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញនាទី១៦ ខែមិថុនា ឆ្នាំ២០២៥៕
Author: Bo Bunthan
Update៖ ការវាយបកសងសឹករបស់អ៊ីរ៉ង់ បណ្ដាលឱ្យស្លាប់១៣នាក់ និងរបួស៣៨០នាក់!
ដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ និង៣៨០នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល។
Update៖ អ៊ីស្រាអែល ប្រកាសឲ្យប្រជាជនអ៊ីរ៉ង់ ភៀសខ្លួនចេញពីតំបន់ក្បែរទីតាំង ផលិតអាវុធរបស់អ៊ីរ៉ង់!
រទេសអ៊ីស្រាអែល នៅ(ថ្ងៃអាទិត្យទី១៥) បានចេញសេចក្តីប្រកាសឲ្យប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរទីតាំងផលិតអាវុធក្នុងទីក្រុងតេអេរ៉ង់ ។
ឯកឧត្តម ឡាំ ជា ថ្លែងថាកម្ពុជាប្រកាន់យកគោលនយោបាយសន្តិភាពនិយម និងចង់បានព្រំដែនមួយដែលមានសន្តិភាពជាមួយភាគីថៃ!
(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ដែលភាគីទាំងពីរ…
សមត្ថកិច្ច ចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលផ្សាយព័ត៌មានមិនពិត ញុះញង់បញ្ហាព្រំដែនកម្ពុជា-ថៃ!
(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃូ ហាំងមាង អាយុ៤៩ឆ្នាំ ទីកន្លែងកំណើត ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ផ្លូវក្រុម១១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ…
លទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈកម្មការព្រំដែនគោក(JBC)កម្ពុជា-ថៃ!
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការនៃកិច្ចប្រជុំអស់រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ៕
Update៖ លោកត្រាំនិងលោកពូទីន នឹងព្យាយាមសម្រួលបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល-អ៊ីរ៉ង់!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)បានឱ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាស្តីពីកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នាថាសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះគួរតែបញ្ចប់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សមរភូមិច្បាប់ ចាប់ផ្តើមហើយ ជាជម្រើសរបស់កម្ពុជា!
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥.០៦.២០២៥។ បានលើកឡើងថា”បានសម្រេចយកដើម្បីបុព្វហេតុសុខសន្តិភាព យុត្តិធម៌ និងដំណោះស្រាយលើបញ្ហាព្រំដែនជាស្ថាពរ។
គណៈកម្មការព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមកិច្ចប្រជុំចង្អៀត សម្រាប់ថ្ងៃទី២ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម!
(ភ្នំពេញ)៖ គណៈកម្មការចម្រុះព្រំដែនគោក (JBC)កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដើមកិច្ចប្រជុំថ្ងៃទី២ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។
Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក!
កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា) អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក។ បណ្តាលឱ្យមានការរីករាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក បន្ថែមពីនោះអ៊ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយអាមេរិកផងដែរ។