ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា យ៉ាងហោចណាស់អ្នកដំណើរ 5 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានដឹកចេញពីឡានក្រុងដោយក្រុមសកម្មប្រយុទ្ធនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
Author: Bo Bunthan
Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបានកើនដល់២៦នាក់!
អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ចំនួនមនុស្សស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលរាលដាលពាសពេញតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់26 នាក់ហើយ។
Update៖ កូរ៉េខាងជើង បញ្ជូនទ័ពចំនួន៣.០០០នាក់ទៀត ដើម្បីជួយធ្វើសង្គ្រាមរុស្ស៊ី!
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍(ទី២៧ ខែមីនា)បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ព ៣០០០នាក់ទៀតទៅកាន់រុស្ស៊ី រួមទាំងមីស៊ីល កាំភ្លើងធំនិងគ្រាប់រំសេវ ដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។
Update៖ អាមេរិក នឹងវាយតម្លៃលើរុស្ស៊ី ពាក់ព័ន្ធបទឈប់បាញ់នៅសមុទ្រខ្មៅ!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកគោលការណ៍បទឈប់បាញ់ជាមួយអ៊ុយក្រែន នៅសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរដោយសុវត្ថិភាព។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ បុរសជនជាតិសិង្ហបុរីម្នាក់ បានជាប់សង្ស័យ ករណីឃាតកម្មសម្លាប់សង្សានៅទីក្រុងបាងកក!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍(ទី២៧ ខែមីនា)ថា ប៉ូលិសថៃកំពុងស្វែងរកបុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីប្រទះឃើញស្រ្តីជាសង្សា ត្រូវបានស្លាប់ក្នុងបន្ទប់នៅឯទីក្រុងបាងកក។ ប្រភពពីសារព័ត៌មាន CNA។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៨ខែមីនាដល់ទី៣០ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ខែមីនាដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥
អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព!
(ភ្នំពេញ)៖ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង២.២៧នាទីយប់ ឈានចូលថ្ងៃទី២៨.០៣.២០២៥ ដោតរោគាពាធ។ -នេះបើយោងតាមសេចក្ដីជូនដំណឹង។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា(សង្ខារមិនទៀងតែការស្លាប់គឺទៀង)…
Update៖ អាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំឱ្យទៅប្រទេសកាតាក្នុងតម្លៃ១.៩៦ពាន់លានដុល្លារ!
កាលពីថ្ងៃពុធ(ទី២៦ ខែមីនា) អាមេរិក បានយល់ព្រមលក់ យន្តហោះដ្រូនធុនធំ MQ-9B ចំនួន៨គ្រឿងព្រមទាំងបរិក្ខារពាក់ព័ន្ធក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់មជ្ឈិមបូព៌ា។
Update៖ បារាំង ប្រកាសផ្ដល់ជំនួយយោធា ២.១៥ពាន់លានដុល្លារដល់អ៊ុយក្រែន!
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃពុធ(ទី២៦ ខែមីនា)បានប្រកាសថាបារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម២ពាន់លានអឺរ៉ូ(២.១៥ពាន់លានដុល្លារ)សម្រាប់ អ៊ុយក្រែន ខណៈចោទរុស្ស៊ីថាកំពុងព្យាយាមកែប្រែ និសរសេរកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបន្តកើនដល់៥០.១៨៣នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,183នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។