Update៖ លោកត្រាំ ទុកពេលឱ្យរុស្ស៊ី៥០ថ្ងៃ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ ១៤ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់រុស្ស៊ីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងរយៈពេល៥០ថ្ងៃ ពុំនោះទេរុស្ស៊ីនឹងប្រឈមជាមួយទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ លោក Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី ជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា យើងនឹងប្រើប្រាស់វិធីការដំឡើងពន្ធធ្ងន់ធ្ងរបំផុត ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងក្នុងរយៈពេល…

សម្តេច ឃួន សុដារី ថ្លែងថាយើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគី និយមដែលបើកចំហ!

(ភ្នំពេញ)៖ មុនបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ ជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានគូសបញ្ជាក់ថា យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់…

Update៖ រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី ហក់ឡើងខ្ពស់ បន្ទាប់ពីលោកត្រាំ គំរាមដាក់ពន្ធធ្ងន់ធ្ងរលើទីក្រុងម៉ូស្គូ!

រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី បានហក់ឡើងខ្ពស់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថាលោកនឹងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីប្រសិនបើពុំមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន។ គិតត្រឹមម៉ោងសកល ១៦:០៥នាទី កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) រូប្លិ៍បានធ្លាក់ចុះ ០,២% នៅតម្លៃ ៧៨,១០រូប្លិ៍ក្នុងមួយដុល្លារអាមេរិក…

Update៖ ស្ថាប័នប្រឆាំងអំពើពុករលួយថៃ នឹងបើកការស៊ើបអង្កេតលើលោកស្រី ផែថងថាន!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃចន្ទ១៤ កក្កដាថា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃនឹងបើកការស៊ើបអង្កេត លើនាយករដ្ឋមន្ត្រីព្យួរពីតំណែង គឺលោកស្រី Paetongtarn Shinawatra ពីបទបំពានច្បាប់របស់ប្រទេសថៃ ក្នុងនាមជាមេដឹកនាំ។ ការស៊ើបអង្កេតនេះ នឹងក្លាយជាការវាយប្រហារមួយផ្សេងទៀតចំពោះរដ្ឋាភិបាល ដែលជាប់គាំងរបស់ លោកស្រី Paetongtarn ។…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Update៖ អ៊ីរ៉ង់ នឹងសងសឹកប្រសិនបើអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ!

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពី(ថ្ងៃចន្ទទី១៤)នេះថា អ៊ីរ៉ង់នឹងប្រតិកម្មចំពោះការដាក់ទណ្ឌកម្មឡើងវិញ របស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ ដោយពុំបានបញ្ជាក់លម្អិតអំពីចំណាត់ការអ្វី ដែលទីក្រុងតេអេរ៉ង់ អាចនឹងចាត់វិធានការនោះឡើយ។ ប្រភពការទូតបារាំង បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថា មហាអំណាចអឺរ៉ុប នឹងត្រូវស្តារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ។ ក្រោមអ្វីដែលគេហៅថាដំណើរការយន្តការវិលទៅរកស្ថានភាពដើម ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលធានាផលប្រយោជន៍សន្តិសុខអឺរ៉ុប។…

សម្តេចតេជោ ផ្ញើសារជូន ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង១៤កក្កដា!

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤.០៧.២០២៥។ បានផ្ញើសារលិខិត អបអរសាទរជូន ចំពោះឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង១៤ កក្កដា៕

សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Park Jong-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…

ទាហានខ្មែរ បង្ហាញស្នាមជាំលើកញ្ចឹងកនិងផ្ទៃមុខ ក្រោយទាហានឈុតខ្មៅថៃឆ្មក់វ៉ៃនៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ ទាហានខ្មែរបង្ហាញស្នាមជាំលើកញ្ចឹងក និងមុខ ក្រោយទាហានឈុតខ្មៅថៃ លួចឆ្មក់វ៉ៃ នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះជាទង្វើកំសាកញីបំផុត។ មន្រ្តីយោធាកម្ពុជា ដែលមានភាពអត់ធ្មត់ខ្ពស់ចំពោះទង្វើថោកទាបបំផុតរបស់ទាហានឈុតខ្មៅថៃ គឺលោកព្រិន្ទបាលទោ រិន រ៉ែម នៅវរសេនាតូចលេខ៤២២…

Update៖ លោក ត្រាំ នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីលPatriot ទៅឱ្យអ៊ុយក្រែន!

កាលពីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និយាយថា លោកនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ឱ្យអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន…