ជិៈម៉ូតូឌុបគ្នាដួលខ្ទាត ចូលក្រោមរថយន្ត កិនបែកលលាដ៍ក្បាលចេញខួរស្លាប់មួយរំពេច!

(ភ្នំពេញ)៖ នារីម្នាក់បានបែកក្បាលចេញខួរស្លាប់មួយរំពេច ខណៈជិៈម៉ូតូឌុបគ្នា តាមផ្លូវដួលខ្ទាតម្នាក់ចូលក្រោមរថយន្តត្រូវរថយន្តនោះបានកិនស្លាប់ភ្លាមៗ។ ហេតុការណ៍នោះបានកើតឡើងនៅ កាលពីវេលា នៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

តំណាងអយ្យការខេត្តត្បូងឃ្មុំ ចេញបំភ្លឺករណីដោះលែងអ្នកលក់កាំបិត.និងស្រាវជ្រាវរឿងលុយ៥.៥០០ដុល្លារ!

(ត្បូងឃ្មុំ)៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវ ពាក់ព័ន្ធករណីដែលល្បីថា ការដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន៥.៥០០ដុល្លារ។ -នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២.០២.២០២៥។

ក្រសួងបរិស្ថាន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា ភ្លើងឆេះព្រៃផ្ដើមចេញពីកម្ពុជា!

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២.០២.២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ ប្រទេសថៃ បានចុះផ្សាយថា “ភ្លើងឆេះព្រៃនៅកម្ពុជា ចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១២ខែកុម្ភៈដល់ទី១៤ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ខែកុម្ភៈដល់ថ្ងៃទី១៤កុម្ភៈឆ្នាំ២០២៥

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បដិសេធការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា ភ្លើងឆេះព្រៃផ្ដើមចេញពីកម្ពុជា!

(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី១១.០២.២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ ប្រទេសថៃបានចុះផ្សាយថា “ភ្លើងឆេះព្រៃនៅកម្ពុជា ចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ…

សម្តេចធិបតី ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន!

(ភ្នំពេញ)៖ សាធារណរដ្ឋហ្វីលីពីន ល្ងាចថ្ងៃអង្គារ ទី១១ កុម្ភៈ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ ។

សម្តេចធិបតី អញ្ជើញជួបជាមួយប្រធានរដ្ឋសភាហ្វីលីពីន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបជាមួយ លោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ខែកុម្ភៈដល់ទី១៣ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចធិបតី អនុញ្ញាតឱ្យនាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel…

កម្ពុជា និងហ្វីលីពីន​ ជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី​ ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R.…