សម្តេចតេជោ ថ្នាក់ដឹកនាំនិងពលរដ្ឋជាង២ម៉ឺននាក់ បានប្រារព្ធពិធីខួប៤៦ឆ្នាំនៃទិវាជ័យជម្នះ៧មករា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា…

អបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)!

(ព្រៃវែង)៖ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុង អង្គមីទ្ទិញអបអរសាទរ ខួបទី៤៦…

Update៖ ករណីរថយន្តបុកជាមួយម៉ូតូ.បណ្ដាលឱ្យតារារ៉េប RuthKoស្លាប់ រីឯភាគីអ្នកបើករថយន្តត្រូវឃាត់ខ្លួន!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិងម៉ូតូធំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យភាគីអ្នកបើកម៉ូតូស្លាប់នៅកន្លែង ខណៈតៃកុងរថយន្តក៏ត្រូវបានឃាត់ខ្លួនផងដែរ..។ -ហេតុការណ៍នេះ បានកើតឡើងនៅលើដងផ្លូវ៦០ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១:៤០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។…

Update៖ ករណីឃាត់ខ្លួនមន្ត្រីអាវុធហត្ថ៣នាក់ នៅខេត្តតាកែវ សមត្ថកិច្ចបញ្ជូនខ្លួន២នាក់ទៅACU!

(ភ្នំពេញ)៖ នៅទីបំផុត.!មន្ត្រីអាវុធហត្ថខេត្តតាកែវ៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។ ត្រូវបានបញ្ជូនខ្លួនទៅACU ចំនួន២នាក់ ពាក់ព័ន្ធករណីសុីសំណូកជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។ ខណៈមន្ត្រីអាវុធហត្ថម្នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យ ទៅកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម ព្រោះគ្មានការទទួលខុសត្រូវចំពោះតួនាទីភារកិច្ច។

សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស…

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៦.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥៖

បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើរូបភាពវិនិយោគ!

(ភ្នំពេញ)៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ផ្នែកជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវនិងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រកាសបញ្ចូលសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាចំនួន៤៤១១នាក់!

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋចំនួន៤៤១១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំ។

ពលរដ្ឋនៅខេត្តសៀមរាបដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើប The Heritage walk!

(សៀមរាប)៖ ដំណឹងល្អ ចំពោះប្រជាពលរដ្ឋរស់នៅជុំវិញខេត្តសៀមរាប ដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើបThe Heritage walk បាន។ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាមកធ្វើនៅរាជធានីភ្នំពេញទៀតទេ។ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៥តទៅ។

ថ្ងៃនេះជាខួប៤៩ឆ្នាំ នៃអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលរៀបចំដោយខ្មែរក្រហម!

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ គឺជាខួប៤៩ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២៥) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី…

Exit mobile version