Update៖ ផ្ទុះគ្រាប់ ក្នុងពេលហ្វឹកហ្វឺននៅវៀតណាមបណ្តាលឲ្យស្លាប់ទាហាន១២នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធានៅភាគខាងត្បូងប្រទេស។

Update៖ លោក ពូទីន ចោទប្រកាន់អាមេរិកថាបានធ្វើសកម្មភាពឈ្លានពាននៅមជ្ឈិមបូព៌ា!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើសកម្មភាពយ៉ាងគឃ្លើននៅមជ្ឈិមបូព៌ា។

Update៖ គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសអ៊ីរ៉ង់!

យោងតាមមជ្ឈមណ្ឌលរញ្ជួយដីរបស់សាកលវិទ្យាល័យ Tehran បានឱ្យដឹងថា ការរញ្ជួយដីកម្រិត 5.6 រិចទ័របានវាយប្រហារ Haftkel ក្នុងខេត្ត Khuzestan ភាគខាងលិចប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍(ទី5ខែធ្នូ)។

Update៖ ក្រុមហាម៉ាស់ គំរាមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ!

ក្រុមហាម៉ាស់ បានគំរាមថា ខ្លួននឹងសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ ដើម្បីដោះលែងពួកគេ។ ការគំរាមនេះធ្វើឡើង បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែលកំពុងរៀបចំផែនការ ប្រតិបត្តិការជួយសង្គ្រោះ ស្រដៀងគ្នា ទៅនឹងប្រតិបត្តិការមួយដែលបានធ្វើឡើង កាលពីខែមិថុនា នៅក្នុងជំរុំ Nuseirat ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់រាប់រយនាក់។

Update៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ប្រឆាំងនឹងការចោទប្រកាន់លើប្រធានាធិបតី Yoon Suk Yeol!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធ(ទី៤ខែធ្នូ)ថា ខ្លួននឹងប្រឆាំងទៅនឹងចំណាត់ការរបស់គណបក្សប្រឆាំងក្នុងការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក។

Update៖ អធិការបតីអាល្លឺម៉ង់ ច្រានចោលការដាក់ពង្រាយទ័ពទៅអ៊ុយក្រែន!

អធិការបតី Olaf Scholz កាលពីថ្ងៃពុធ(ទី៤ខែវិច្ឆិកា)បានច្រានចោលការបញ្ជូនទាហានអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថារដ្ឋាភិបាលរបស់លោកនឹងបដិសេធពីសកម្មភាពដែលអាចបង្កឱ្យមានជម្លោះរវាងណាតូ និងរុស្ស៊ី។ប្រភពពីសារព័ត៌មាន Anadolu។

Update៖ លោក ត្រាំ ចង់ឱ្យមានបទឈប់បាញ់នៅហ្គាហ្សា មុនពេលរូបលោកចូលកាន់តំណែងជាប្រធានាធិបតី!

នាយករដ្ឋមន្ត្រីនៃប្រទេសកាតា បាននិយាយកាលពីថ្ងៃពុធ(ទី៤ខែធ្នូ)ថា ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចង់ឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ Gaza មុនពេលរូបគាត់ចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី 20 ខែមករា ខាងមុខ។

Update៖ លោកស្រី ណាឌី អែនដៃវ៉ា ជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្ត្រីដំបូងនៅប្រទេសណាមីប៊ី!

ប្រទេសណាមីប៊ីបានបោះឆ្នោតជ្រើសរើសមេដឹកនាំស្ត្រីដំបូងរបស់ខ្លួន ដោយបេក្ខជនគណបក្ស SWAPO ដែលកំពុងកាន់អំណាច និងអនុប្រធាន Netumbo Nandi-Ndaitwah (ណេធូមបូ ណាឌី អែនដៃវ៉ា)

Update៖ ចិននិងហ្វីលីពីន ចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធជម្លោះនៅដែនសមុទ្រចិនខាងត្បូង!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ(ទី៤ខែវិច្ឆិកា)ថា ប្រទេសចិននិងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទបង្កជម្លោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

Update៖ កូឡុំប៊ី ចេញសុំទោសចំពោះពលរដ្ឋខ្លួនដែលចូលរួមជាមួយទាហានស៊ីឈ្នួលក្នុងRSF!

ប្រទេសស៊ូដង់បានអះអាងកាលពីថ្ងៃចន្ទ(ទី២ខែធ្នូ)ថាប្រទេសកូឡុំប៊ីបានសុំទោសចំពោះការជាប់ពាក់ព័ន្ធរបស់ពលរដ្ឋរបស់ខ្លួនមួយចំនួនក្នុងនាមជាទាហានស៊ីឈ្នួលនៅក្នុងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។