ក្រុមហ៊ុន Meta Platforms ត្រូវបានគេរាយការណ៍ថា កំពុងរៃអង្គាសប្រាក់ ២៩ពាន់លានដុល្លារពីក្រុមហ៊ុនមូលធនឯកជន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក។
Category: ពត៌មានអន្តរជាតិ
Update៖ លោកត្រាំ និយាយថាមានអ្នកចង់ទិញកម្មវិធីTikTokនៅអាមេរិក!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ Fox News ថាលោកមានក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ចង់ទិញកម្មវិធិTikTok នៅអាមេរិក។
Update៖ លោកត្រាំ អះអាងថាអាមេរិកមិនព្រមឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះឡើយ!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថាអាមេរិកមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាមេរិកបានធ្វើអន្តរាគមន៍យោធាទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។
Update៖ បាក់ដីនៃអណ្តូងមាសនៅប្រទេសស៊ូដង់ បណ្តាលឲ្យស្លាប់៥០នាក់!
កាលពីថ្ងៃអាទិត្យ(ទី២៩ខែមិថុនា) ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស50 នាក់បានស្លាប់ ដោយសារបាក់ដីនៃអណ្តូងរ៉ែមាស នៅភាគឦសានប្រទេសស៊ូដង់។ ប្រភពពីសារព័ត៌មានAANews។ កាសែតក្នុងស្រុក Alrakoba បាននិយាយថា អណ្តូងរ៉ែបានដួលរលំកាលពីថ្ងៃសៅរ៍នៅក្នុងវាលខ្សាច់ Howaid ក្នុងរដ្ឋទន្លេ Nile ។…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៦.៥០០នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៩ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 56,500នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៨៨នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស៣៦៥នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 133.419នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
Update៖ អ៊ុយក្រែន នឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ការផលិតមីនប្រឆាំងមនុស្ស!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលចាប់ផ្ដើមឲ្យប្រទេសដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាហាមឃាត់ការផលិត និងប្រើប្រាស់មីនប្រឆាំងមនុស្ស។ ប្រភពពីសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានប្រកាសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ សមាជិកសភាជាន់ខ្ពស់ផ្នែកការពារជាតិ លោក Roman Kostenko…
Update៖ តុលាការអ៊ីស្រាអែល លុបចោលសវនាការ កាត់ក្ដីលើលោកនាយករដ្ឋមន្ត្រីយ៉ាហ៊ូ!
តុលាការហ្សេរុយសាឡឹម សម្រេចលុបចោលសវនាការ កាត់ក្តីសំណុំរឿងពុករលួយ របស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ក្នុងសប្តាហ៍នេះ ក្រោយពីបានទទួលយកសំណើពីលោក Benjamin Netanyahu ពីហេតុផលការទូត និងសន្តិសុខ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ អ៊ីរ៉ង់ ថាការវាយប្រហាររបស់អ៊ីស្រាអែល លើពន្ធនាគារEvin ស្លាប់៧១នាក់!
តុលាការអ៊ីរ៉ង់ ប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៣ ខែមិថុនា ។
Update៖ ពីឡុតយន្ដហោះចម្បាំង F-16 អ៊ុយក្រែនម្នាក់បានស្លាប់ ដោយសារការបាញ់ប្រហាររបស់រុស្ស៊ី!
នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា យោធាអ៊ុយក្រែន បានឱ្យដឹងថាពីឡុតអ៊ុយក្រែនម្នាក់បានស្លាប់ ហើយយន្ដហោះចម្បាំង F-16 មួយគ្រឿងបានធ្លាក់អំឡុងធ្វើប្រតិបត្តិការ វាយទប់ទល់ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំពីរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ តាមយោធាអ៊ុយក្រែន នេះជាការបាត់យន្ដហោះចម្បាំង F-16 គ្រឿងទី៣។…
Update៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ!
អ៊ុយក្រែន បាននិយាយថាខ្លួនបានប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី Kirovske ក្នុងតំបន់គ្រីមៀ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងនិងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង។ ប្រភពពីសារព័ត៌មាន AP។ តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតាំងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន…