អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះរអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។ ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង News1 agency។
Category: ពត៌មានអន្តរជាតិ
Update៖ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍតំបន់ជនបទ នៅទូទាំងប្រទេស!
នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ ឆ្នាំ ២០២ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយកាណ៍ឲ្យដឹងថា ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចិមត្រីថ្មីមួយ នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេស មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍតំបន់ជនបទ ចំពេលមានក្តីបារម្ភអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃ។
Update៖ យន្តហោះ Jeju Air ១គ្រឿងទៀត ជួបបញ្ហាកង់ក្រោយហោះឡើងបានបន្តិចត្រឡប់មកចុះចតវិញ ដោយសុវត្ថិភាព!
នាព្រឹកថ្ងៃចន្ទ (ទី៣០ ខែធ្នូ) ជើងហោះហើរមួយទៀតរបស់អាកាសចរណ៍ Jeju Air នៅប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព បន្ទាប់ពីហោះឡើងបានបន្តិច ក៏ជួបបញ្ហាផ្នែកកង់ស្រដៀងគ្នា ទៅនឹងបញ្ហារបស់យន្តហោះដាច់ដោយឡែកមួយទៀត ប៉ុន្តែមានម៉ូដែលដូចគ្នារបស់អាកាសចរណ៍នេះ ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣០នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃអាទិត្យ(ទី២៩ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៣០នាក់ និងរបួស៩៩នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.៥១៤នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ លម្អិតករណីធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់ជិត១៨០នាក់!
ចំនួនអ្នកស្លាប់ បន្តកើនឡើងជិត១៨០នាក់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ១៨១នាក់ នៅភាគនិរតីប្រទេសកូរ៉េខាងត្បូង កាលថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤។
Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់១៦៧នាក់!
អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារធ្លាក់យន្តហោះដឹកអ្នកដំណើរ Jeju Air អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានកើនដល់១៦៧នាក់ហើយ…!។
Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់១២០នាក់!
អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារធ្លាក់យន្តហោះដឹកអ្នកដំណើរ Jeju Air អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានកើនដល់១២០នាក់ហើយ…!។ ប្រភពពីព័ត៌មាន AFP។
Update៖ កងកម្លាំងសន្តិសុខម៉ិកស៉ិក បានចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ប្រហែល ៤៧០.០០០នាក់!
កងកម្លាំងសន្តិសុខម៉ិកស៉ិក បានចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ប្រហែល ៤៧០.០០០នាក់ ចាប់តាំងពីខែតុលាមក ខណៈ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក គំរាមថានឹងដាក់ពន្ធគយលេីម៉ិកស៉ិក លុះត្រាតែប្រទេសនេះអាចបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ ពីការមកដល់ព្រំដែនរួមបាន។
UPDATE៖ ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកាន់លើនាយករដ្ឋមន្រ្តីស្លូវ៉ាគី ថាកំពុងបង្កេីតបញ្ហាថាមពលតាមបញ្ជារបស់រុស្ស៊ី!
កាលពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី ថាកំពុងបង្កេីតបញ្ហាថាមពល ប្រឆាំងអ៊ុយក្រែនតាមបញ្ជារបស់រុស្ស៊ី…