Update៖ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល វាយប្រហារ​ស​ម្លា​ប់មនុស្ស១៦នាក់ នៅ​ប្រទេសលី​បង់​!

ការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល មកលើភាគខាងត្បូង នៃប្រទេសលីបង់ បានសម្លាប់មនុស្ស16នាក់។ ខណៈក្រុមសកម្មប្រយុទ្ធ Hezbollah បាញ់រ៉ុក្កែតសម្លាប់បុរសអ៊ីស្រាអែលម្នាក់ កាលពីថ្ងៃពុធ។

បាក់រលំស្ពានដ៏សំខាន់១ នៅ​អាមេរិក បណ្ដាលឱ្យផ្អាកចរាចរណ៍ផ្លូវទឹក!

រលំ​ស្ពាន Francis Scott Key របស់ Baltimore បាន​កាត់ផ្តាច់​ផ្លូវ​មហាសមុទ្រ នឹង​បង្កឱ្យមាន​ការរំខាន​យ៉ាងធ្ងន់ធ្ងរ ដល់​ការដឹកជញ្ជូនទាំងក្នុងស្រុកនិងទូទាំងពិភពលោក។

Update៖ អ៊ីស្រាអែលវាយ​ប្រហារ​តាម​អាកាស សម្លាប់មេបញ្ជាការរងក្រុមហាម៉ាស់ នៅ​ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់មេបញ្ជាការរងយោធារបស់ហាម៉ាស់ Marwan Issa នៅក្នុងការវាយប្រហារ តាមអាកាសកាលពីដើមខែនេះ។

Update៖ ចំនួនអ្នកស្លាប់ដោយសារ ការបាញ់ប្រហារ កន្លែងប្រគុំ​តន្ត្រី​នៅរុស្ស៊ី បានកើនដល់១៤០នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារ លើសាលប្រគុំតន្ត្រី កាលពីសប្តាហ៍មុននៅក្នុងតំបន់មូស្គូ របស់ប្រទេសរុស្ស៊ីបានកើនឡើងដល់ 140និង360 នាក់ទៀតរបួស។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨១នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអង្គារថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្ស81នាក់ និងរបួស 93នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។

Update៖ រុស្ស៊ីបានហៅ សេវា​សន្តិសុខ​របស់​អ៊ុយក្រែន ថាជា”ក្រុមភេរវកម្ម”

ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី(FSB) បាននិយាយកាលពីថ្ងៃអង្គារថា៖ សេវាសន្តិសុខរបស់អ៊ុយក្រែន គួរតែត្រូវបានប្រកាសថាជា”អង្គការភេរវកម្ម” ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣២.៤១៤នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអង្គារថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 32,414 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន។

តៃវ៉ាន់ ធ្វើសមយុទ្ធយោធា.ដោយសាកល្បងប្រព័ន្ធ ការពារដែនអាកាសរបស់ខ្លួន!

តៃវ៉ាន់ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះបានធ្វើតេស្ដប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ។ នៅក្នុងសមយុទ្ធមួយ ដោយប្រើប្រាស់មីស៊ីលបាញ់ពីដីទៅអាកាស និងមានការចូលរួមពីកងទ័ពអាកាស ជើងគោក និងជើងទឹក ។ ហើយប្ដេជ្ញាថា នឹងបន្តបង្កើនការបណ្ដុះបណ្ដាល ចំពោះមុខការធ្វើសកម្មភាពយោធា ជាញឹកញាប់របស់ចិន នៅក្បែរដែន កោះរបស់ខ្លួន។ 

ប្រទេសហ្វីលីពីន កោះហៅ​បេសកជន​ចិន មកបំភ្លឺ ករណីរំលោភដែនសមុទ្រ!

កាលពីថ្ងៃចន្ទ ហ្វីលីពីន បានកោះហៅបេសកជនចិន ដើម្បីសួរនាំចំពោះ«សកម្មភាពរំលោភបំពាន» ពីសំណាក់ឆ្មាំឆ្នេរសមុទ្រចិន នៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅ..!។

Update៖ លោកពូទីនថា អ៊ុយ​ក្រែន ជាប់​ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារនៅកន្លែងប្រគុំតន្ត្រី!

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា អ៊ុយ​ក្រែ​ន មានជាប់ពាក់ព័ន្ធ នឹង​អំពើ​ភេរវកម្ម នៅក្បែរ​ទីក្រុង​ម៉ូស្គូ​..!។​

Exit mobile version