កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាននិយាយថាកងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់ លោកប្រធានាធិបតី Bashar al-Assad ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មជាមួយការផ្តោតលើការតាមកម្ទេចពួក ISIS។
Category: ពត៌មានអន្តរជាតិ
សម្ដេចតេជោ អញ្ជើញចូលជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី!
(កាតា)៖ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន…
Update៖ ប៉ូឡូញ ថាការចរចារដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនអាចនឹងចាប់ផ្តើមក្នុងរដូវរងា!
ការចរចារសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនអាចចាប់ផ្តើមក្នុងរដូវរងារនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់នាយករដ្ឋមន្ត្រីប៉ូឡូញ។
Update៖ អ៊ីស្រាអែល វាយប្រហារនៅជិតកំពង់ផែសមុទ្រមេឌីទែរ៉ាណេរបស់ស៉ីរី!
សន្តិសុខស៉ីរី បាននិយាយកាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ)ថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៊ីស្រាអែល កំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ដែលដំឡើងនៅជិតកំពង់ផែ Latakia សមុទ្រមេឌីទែរ៉ាណេ នៃប្រទេសស៉ីរី។
Update៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើឲ្យការទូតបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី!
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ) បានលើកឡើងពីមធ្យោបាយការទូត សម្រាប់ដោះស្រាយសង្គ្រាមជាមួយរុស្ស៊ី និងគោលគំនិតចង់ឱ្យកងទ័ពបរទេសដាក់ពង្រាយក្នុងប្រទេសរបស់លោក រហូតដល់អ៊ុយក្រែនអាចក្លាយជាសមាជិកអង្គការណាតូ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។
Update៖ ប្រទេសអារ៉ាប់ ប្រកាសសាទរដែលរបបលោក អា សាដ ត្រូវបានដួលរលំ!
ប្រទេសអារ៉ាប់ជាច្រើន បានស្វាគមន៍ការសម្រេចចិត្តក្នុងប្រទេសស៊ីរី ដែលនាំទៅដល់ការផ្តួលរំលំរបបរបស់លោក Bashar al-Assad ។ ហើយបានអំពាវនាវឱ្យ មានសកម្មភាពសំដៅធានាស្ថិរភាព ការអភិវឌ្ឍន៍ និងការពារស្ថានការណ៍មិនឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ។ ប្រភពពីសារពត៌មាន Anadolu។
Update៖ អ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ អាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់!
អាជ្ញាធរអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី៩ខែធ្នូ)ថាអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ “តូច”មួយ។
Update៖ ក្រុមហាម៉ាស់ សាទរចំពោះការដួលរលំរបបលោក អា សាដ ប្រធានាធិបតីស៊ីរី!
ក្រុមហាម៉ាស់ បានអបអរសាទរប្រជាជនស៊ីរី ចំពោះការផ្តួលរំលំរបប លោក Bashar al-Assad និងបានសម្តែងក្តីសង្ឃឹមថា ស៊ីរី នឹងបន្តគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន..!។
Update៖ លោក Volker Türk ស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅប្រទេសស៊ីរី!
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានអំពាវនាវឱ្យមានការទទួលខុសត្រូវ ចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើង ក្នុងអំឡុងពេលកាន់អំណាច របស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad ដោយបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវ គឺជាផ្នែកមួយដ៏សំខាន់ នៃដំណើរការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសមួយនេះ។
Update៖ កងទ័ពស៊ីរី វាយប្រហារលើក្រុមភេរវករ PKK/YPG រំដោះបានស្រុក Manbij!
កងទ័ពស៊ីរី (SNA) កាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ) បានរំដោះស្រុក Manbij ពីក្រុមភេរវករ PKK/YPG ដែលគាំទ្រដោយអាមេរិក បានបោសសម្អាតទីតាំងរឹងមាំភេរវករដ៏ធំបំផុតនៅភាគខាងលិចនៃទន្លេ Euphrates។ ប្រភពពីសារព័ត៌មានAnadolu។