ក្រោយបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងការទាមទារឱ្យលាលែងចេញពីតំណែង!

លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra កំពុងប្រឈមនឹងសម្ពាធពីសាធារណៈជនថៃ។ ក្នុងការទាមទារឱ្យលាលែងចេញពីតំណែង ក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមិថុនានេះ ។

Update៖ អ៊ីរ៉ង់ ច្រានចោលការចរចាជាមួយអ៊ីស្រាអែល!

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធ(ទី១៨ ខែមិថុនា) ថា ប្រទេសនេះនឹងបន្តឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ហើយនឹងមិនចរចាជាមួយអ៊ីស្រាអែលឡើយ។ ប្រភពពីសារព័ត៌មានAANews។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…

Update៖ អ៊ីរ៉ង់ ប្រើមីស៉ីលល្បឿនលឿនជាងសំឡេងវាយប្រហារលើអ៊ីស្រាអែល!

នាថ្ងៃពុធ ទី១៨ ខែមិថុនា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់មីស៉ីលល្បឿនលឿនជាងសំឡេងទៅលើអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ ឈានចូលដល់ថ្ងៃទី៦។

Update៖ អ៊ីស្រាអែល ប្រើយន្តហោះចម្បាំង៦០គ្រឿងវាយប្រហារលើអ៊ីរ៉ង់!

អ្នកនាំពាក្យកងទ័ពលោក Efi Defrin បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះអ៊ីស្រាអែលបានបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មានAANews។ លោក Defrin បាននិយាយថាយន្តហោះ 60 ឥឡូវនេះកំពុងវាយប្រហារតំបន់ក្នុងប្រទេសអ៊ីរ៉ង់ ដែលភាគច្រើននៃមីស៊ីលត្រូវបានបាញ់នៅអ៊ីស្រាអែល រួមទាំងទីតាំងក្រោមដីចំនួន 12 ក្នុងទីក្រុង Tehran។…

Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៦៣នាក់ទៀតនៅតំបន់ហ្គាហ្សាក្នុង នោះមានអ្នកព្យាយាមទៅរកអាហារច្រើន នាក់ផងដែរ!

ក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន63 នាក់ត្រូវបានសម្លាប់ រួមទាំងមនុស្សជាច្រើនដែលព្យាយាមទៅរកអាហារ ហើយរាប់រយនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ(ទី១៧ខែមិថុនា)។ ប្រភពពីសារព័ត៌មានAljazeera។ ក្រសួងសុខាភិបាលបាននិយាយថា មនុស្ស 51 នាក់បានបាត់បង់ជីវិត និងជាង 200 នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលបានប្រមូលផ្តុំគ្នាដើម្បីទទួលបានជំនួយមនុស្សធម៌នៅឯរង្វង់មូល Al-Tahlia ក្នុងទីក្រុង Khan…

Update៖ ចិន អះអាងថាលោក ត្រាំ កំពុងចាក់សាំងលើភ្លើងក្នុងជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល!

កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ចិនបានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានចាក់សាំងបន្ថែមទៅលើភ្លើង ជុំវិញការកើនឡើងនៃជម្លោះយ៉ាងក្តៅគគុក រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានព្រមានអ្នករស់នៅក្នុង រដ្ឋធានីរបស់អ៊ីរ៉ង់ឱ្យជម្លៀសខ្លួនចេញពីបន្ទាន់។ ប្រភពពីសារព័ត៌មាន AFP។ នៅពេលត្រូវបានសាកសួរអំពីសម្តីរបស់លោក…

Update៖ អ៊ីរ៉ង់ វាយប្រហារសងសឹកសំដៅលើមូលដ្ឋានទ័ពអាកាសរបស់អ៊ីស្រាអែល!

កាលពីថ្ងៃអង្គារ(ទី១៧ខែមិថុនា) អ៊ីរ៉ង់ បានធ្វើការវាយប្រហារសងសឹកសំដៅលើមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAANews។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ប្រតិបត្តិការនេះនឹងបន្តក្នុងទម្រង់ជានិរន្តរភាព ស្មុគស្មាញ ពហុស្រទាប់ និងបន្តិចម្តងៗ។ ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីថ្ងៃសុក្រ នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដោយសម្របសម្រួលលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមការវាយប្រហារសងសឹក។…

Update៖ លោក ត្រាំ ព្រមានឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយនិងការព្រមានថាការអត់ធ្មត់របស់អាមេរិក កំពុងថយចុះជាលំដាប់ ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តពុះកញ្រ្ជោល។ ប្រភពពីសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារ ទី១៧…

Update៖ អ៊ីស្រាអែល ប្រើរថក្រោះបាញ់លើហ្វូងមនុស្ស បណ្តាលឲ្យស្លាប់៥១នាក់ទៀត!

រថក្រោះអ៊ីស្រាអែល បានបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមទៅយកជំនួយនៅហ្គាហ្សាកាលពីថ្ងៃចន្ទ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បណ្តាលឲ្យមនុស្សយ៉ាងតិច៥១នាក់បានស្លាប់។ ប្រភពពីព័ត៌មាន Reuters។ វីដេអូបង្ហាញសាកសពជាច្រើននៅទីក្រុង Khan Younis។ យោធាអ៊ីស្រាអែលទទួលស្គាល់ការបាញ់ប្រហារ និងកំពុងពិនិត្យឧបទ្ទវហេតុនេះ។ សាក្សីនិយាយថា រថក្រោះអ៊ីស្រាអែលបាញ់យ៉ាងតិចពីរគ្រាប់លើហ្វូងមនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នាដើម្បីរង់ចាំស្បៀង។…

Update៖ ប៉ាគីស្ថាន បិទព្រំដែនគោកទាំងអស់របស់ខ្លួនដែលជាប់ជាមួយអ៊ីរ៉ង់!

ប៉ាគីស្ថាន បានបិទច្រកព្រំដែនគោកទាំងអស់របស់ខ្លួន ជាមួយអ៊ីរ៉ងដែលជាប្រទេសជិតខាង ដោយមិនកំណត់ពេល ខណៈដែលប្រទេសនេះ កំពុងមានភាពតានតឹងខ្លាំងជាមួយអ៊ីស្រាអែល ជាមួយនិងការគំរាមកំហែងវាយប្រហារគ្នាបន្ថែមទៀត។ ប្រភពពីសារព័ត៌មាន AFPនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។ មន្រ្តីជាន់ខ្ពស់ក្នុងខេត្ត Balochistan ដែលនៅជាប់ព្រំដែនអ៊ីរ៉ង់…