Update៖ អ៊ីស្រាអែល គ្រោងនឹងកាត់ផ្តាច់ចរន្តអគ្គីសនីនិងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាវិញ!

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)ថាខ្លួនគ្រោងនឹងអនុវត្តយុទ្ធសាស្ត្របង្កើនការប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេលមួយសប្តាហ៍ រួមទាំងការកាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាវិញ។

Update៖ អ៊ីស្រាអែល ទទួលយកសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សា!

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)ថា ខ្លួនយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន និងបុណ្យរំលង បន្ទាប់ពីមានសំណើរពីបេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff ប៉ុន្មានម៉ោងនេះ។

Update៖ លោកត្រាំ ចុះហត្ថលេខាលើការដាក់ភាសាអង់គ្លេសធ្វើជាភាសាផ្លូវការរបស់អាមេរិក!

ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ដើម្បីធ្វើឱ្យភាសាអង់គ្លេសក្លាយជាភាសាផ្លូវការរបស់ប្រទេសអាមេរិក។

Update៖ ប្រធានាធិបតីអាល្លឺម៉ង់ រិះគន់អាកប្បកិរិយារបស់លោកត្រាំដែលធ្វើមកលើលោកហ្សេសេនស្គី!

ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានរិះគន់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ចំពោះការឈ្លោះប្រកែកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅក្នុងកិច្ចប្រជុំសេតវិមានដ៏ក្តៅគគុកមួយ។

Update៖ អេហ្ស៊ីបអះអាងថា ខ្លួនមិនមានបំណង គំរាមកំហែងដល់ អធិបតេយ្យភាពរបស់ស៊ូដង់នោះឡើយ!

អេហ្ស៊ីប កាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)បានប្រកាសថាខ្លួន ពុំបានប៉ុនប៉ងបង្កើតរដ្ឋាភិបាលស៊ូដង់ស្របគ្នា ឬសកម្មភាពណាមួយដែលគំរាមកំហែង ដល់ឯកភាពនិងអធិបតេយ្យភាពរបស់ស៊ូដង់នោះឡើយ។

Update៖ ជនជាតិជប៉ុនជាង៨០% គាំទ្រឲ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ!

ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាលបានបង្ហាញថាជនជាតិជប៉ុនជាង 80% គាំទ្រឲ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ។

Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ចុះហត្ថលេខាដើម្បីពន្លឿនការផ្តល់ជំនួយយោធាចំនួន៤ពាន់លានដុល្លារដល់អ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ថា លោកបានពន្លឿនការផ្តល់ជំនួយយោធាចំនួន4 ពាន់លានដុល្លារដល់អ៊ីស្រាអែល។

Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើភាគខាងជើងហ្គាហ្សា បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់!

ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ(ទី២ខែកុម្ភៈ)បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលសំដៅលើការប្រមូលផ្តុំជនស៊ីវិលនៅភាគខាងកើតនៃទីក្រុង Beit Hanoun ភាគខាងជើង Gaza ។

Update៖ UN ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានការអត់ធ្មត់ខ្ពស់ ខណៈបទឈប់បាញ់ត្រូវបញ្ចប់!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ អត់ធ្មត់ខ្ពស់នៅពេលដែលដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់បានបញ្ចប់។

Update៖ ប្រធានអង្គការណាតូ ថាលោកហ្សេលេនស្គី គួរតែរកវិធីដើម្បីសម្របសម្រួលជាមួយលោកត្រាំ!

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គួរតែរកវិធីដើម្បីសម្របសម្រួលទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។