កាលពីថ្ងៃ(អាទិត្យទី២២ខែធ្នូ) មនុស្ស ៤នាក់បានស្លាប់ នៅភាគនិរតីនៃប្រទេសទួរគី ។ បន្ទាប់ពីឧទ្ធម្ភាគចក្រសង្គ្រោះ បានបុកជាមួយអគារមន្ទីរពេទ្យ ហើយបានធ្លាក់។
Category: ពត៌មានអន្តរជាតិ
Update៖ នាយករដ្ឋមន្ត្រីអ៊ីតាលី ព្រមានរុស្ស៊ី ដែលប្រើប្រាស់ការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីបំផ្លាញស្ថិរភាពសហភាពអឺរ៉ុប!
លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៉ីតាលី ព្រមានថា រុស្ស៊ីបង្កការគំរាមកំហែងលើសពីសង្គ្រាមនៅអ៊ុយក្រែន ដោយអាចប្រើប្រាស់ការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីបំផ្លាញស្ថិរភាពសហភាពអឺរ៉ុប។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់១៧នាក់ទៀត!
គ្រូពេទ្យនៅតំបន់ហ្កាហ្សា បាននិយាយថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងតំបន់ហ្កាហ្សា ។
Update៖ ក្រុមចម្រុះអាមេរិកនិងអង់គ្លេស បានវាយប្រហារលើរដ្ឋធានីសាណារបស់យេម៉ែន!
ក្រុម ហ៊ូ ទី បាននិយាយកាលពីថ្ងៃសៅរ៍(ទី២១ខែធ្នូ)ថា ក្រុមចម្រុះអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើរដ្ឋធានីសាណានៃប្រទេសយេម៉ែន។
Update៖ ក្រុមហ៊ូទី យេម៉ែន បាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក F-18នៅសមុទ្រក្រហម!
កាលពីថ្ងៃអាទិត្យ(ទី២២ខែធ្នូ)ក្រុម Houthi របស់យេម៉ែនបានអះអាងថាបានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 របស់សហរដ្ឋអាមេរិកក្នុងការវាយប្រហារលើនាវាផ្ទុកយន្តហោះនៅសមុទ្រក្រហម។
Update៖ ចិន ព្រមានអាមេរិកជុំវិញការផ្តល់ជំនួយយោធាដល់កោះតៃវ៉ាន់!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី២២ខែធ្នូ)ថា ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកជុំវិញជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួនដល់តៃវ៉ាន់ ហើយបាននិយាយថា ការផ្តល់ជំនួយ “ឯករាជ្យភាពតៃវ៉ាន់” ដោយការបំពាក់អាវុធក្រុងតៃប៉ិ គឺដូចជាលេងជាមួយភ្លើង ហើយនឹងធ្វើឱ្យសហរដ្ឋអាមេរិកឆេះ។
Update៖ លោក ត្រាំ និយាយថាប្រធានាធិបតីរុស្ស៊ីចង់ជួបរូបលោកដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន!
លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២២ខែធ្នូ)ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinចង់ជួបជាមួយលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣២នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃអាទិត្យ(ទី២២ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៣២នាក់ និងរបួស៥៤នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.២៥៩នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី២២ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៥.២៥៩នាក់ និងរបួសសរុប ប្រហែល១០៧.៦២៧នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Update៖ ក្រុមឧទ្ទាមមីយ៉ាន់ម៉ាថា ខ្លួន ដណ្ដើមបាន ទីបញ្ជាការដ៏សំខាន់នៅភាគខាងលិច!
ក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្នុងប្រទេសមីយ៉ាន់ម៉ា បានអះអាងពីការវាយដណ្ដើមបានទីស្នាក់ការយោធាដ៏សំខាន់មួយរបស់របបសឹក ស្ថិតនៅភាគខាងលិច នៃប្រទេស.!។