កាលពីថ្ងៃចន្ទ(ទី៣០ខែធ្នូ)ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់បានលុបចោលសំបុត្រហោះហើររបស់ពួកគេ បន្ទាប់ពីធ្លាក់យន្តហោះដ៏អាក្រក់មួយដែលបានឆក់យកជីវិតមនុស្ស 179 នាក់ ។
Category: ពត៌មានអន្តរជាតិ
Update៖ នាយកក្រុមហ៊ុន Jeju Air សុំទោសចំពោះការធ្លាក់យន្តហោះ នៅកូរ៉េខាងត្បូង ស្លាប់១៧៩នាក់!
នៅថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ ២០២៤ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បានចេញមុខសុំទោស ចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុ យន្តហោះជួបគ្រោះថ្នាក់អំឡុងពេលចុះចត ដែលបណ្តាលឱ្យមនុស្សចំនួន១៧៩នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)កន្លងទៅ។ ប្រភពពីសារព័ត៌មាន CNA។
Update៖ ការស្នាក់នៅរបស់ពលរដ្ឋរុស្ស៊ីក្នុងប្រទេស Azerbaijan ត្រូវបានកាត់បន្ថយពី ១៨០ទៅ៩០ថ្ងៃ!
កាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)លោក Ayhan Hacizade អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ បានប្រកាសថា ការស្នាក់នៅរបស់ពលរដ្ឋរុស្ស៊ីក្នុងប្រទេស Azerbaijan ត្រូវបានកាត់បន្ថយពី 180ទៅ90 ថ្ងៃ។
Update៖ អ្នកដំណើរម្នាក់ ផ្ញើសារទៅកាន់សាច់ញាតិ មុនពេលយន្ដហោះធ្លាក់!
អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះរអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។ ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង News1 agency។
Update៖ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍតំបន់ជនបទ នៅទូទាំងប្រទេស!
នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ ឆ្នាំ ២០២ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយកាណ៍ឲ្យដឹងថា ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចិមត្រីថ្មីមួយ នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេស មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍតំបន់ជនបទ ចំពេលមានក្តីបារម្ភអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃ។
Update៖ យន្តហោះ Jeju Air ១គ្រឿងទៀត ជួបបញ្ហាកង់ក្រោយហោះឡើងបានបន្តិចត្រឡប់មកចុះចតវិញ ដោយសុវត្ថិភាព!
នាព្រឹកថ្ងៃចន្ទ (ទី៣០ ខែធ្នូ) ជើងហោះហើរមួយទៀតរបស់អាកាសចរណ៍ Jeju Air នៅប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព បន្ទាប់ពីហោះឡើងបានបន្តិច ក៏ជួបបញ្ហាផ្នែកកង់ស្រដៀងគ្នា ទៅនឹងបញ្ហារបស់យន្តហោះដាច់ដោយឡែកមួយទៀត ប៉ុន្តែមានម៉ូដែលដូចគ្នារបស់អាកាសចរណ៍នេះ ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣០នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃអាទិត្យ(ទី២៩ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៣០នាក់ និងរបួស៩៩នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.៥១៤នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ លម្អិតករណីធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់ជិត១៨០នាក់!
ចំនួនអ្នកស្លាប់ បន្តកើនឡើងជិត១៨០នាក់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ១៨១នាក់ នៅភាគនិរតីប្រទេសកូរ៉េខាងត្បូង កាលថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤។
Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់១៦៧នាក់!
អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារធ្លាក់យន្តហោះដឹកអ្នកដំណើរ Jeju Air អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បានកើនដល់១៦៧នាក់ហើយ…!។