Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងជើងនៃតំបន់ហ្គាហ្សា ស្លាប់៥០នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន ៥០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានកម្ពស់ ៥ជាន់ នៅក្នុងតំបន់គម្រោង Beit Lahia ភាគខាងជើង Gaza កាលពីព្រឹកថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.៤៥២នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៦ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,452នាក់ហើយ។

Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែន ខិតខំអស់ពីសមត្ថភាព ដេីម្បីបញ្ចប់សង្រ្គាម!

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវតែខិតខំអស់ពីសមត្ថភាព ដើម្បីធានាថាសង្រ្គាមជាមួយរុស្ស៊ីនឹងបញ្ចប់នៅឆ្នាំក្រោយតាមរយៈមធ្យោបាយការទូត។

Update៖ លោក បៃដិន ជួបជាមួយមេដឹកនាំកូរ៉េ ខាងត្បូង និងជប៉ុនដេីម្បីពង្រឹងវឌ្ឍនភាពការទូត!

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដេីម្បីពង្រឹងវឌ្ឍនភាពការទូត ខណៈរដ្ឋបាលថ្មីរបស់លោក ដូ ណាល់ត្រាំ ដែលនឹងមកដល់នៅខែមករា ឆ្នាំ ២០២៥នេះ អាចជាក្តីបារម្ភសម្រាប់សម្ព័ន្ធមិត្តអាមេរិកទាំងពីរ។ ប្រភពពីសារព័ត៌មាន Reuters…

Update៖ ប្រេស៊ីល ដាក់ពង្រាយកម្លាំងដើម្បីការពារសន្តិសុខ មុនកិច្ចប្រជុំកំពូលG20!

ទាហានរថពាសដែក និងនាវាកងទ័ពជើងទឹក ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ អំឡុងពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រេីន G20 នាថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅឯសារមន្ទីរសិល្បៈទំនើបទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

Update៖ មនុស្ស ១.២លាននាក់ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា កំពុងខ្វះទឹកនិងប្រេងឥន្ធនៈប្រើប្រាស់!

ទីក្រុង Khan Younis ភាគខាងត្បូងនៃ Gaza បានព្រមានកាលពីថ្ងៃសៅរ៍(ទី១៦ខែវិច្ឆិកា)ថា កង្វះខាតប្រេងឥន្ធនៈរយៈពេលមួយសប្តាហ៍បានធ្វើឱ្យអ្នកស្រុកជាង 1.2 លាននាក់ និងជនភៀសខ្លួននៅក្នុងតំបន់ មិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាត ចំពេលដែលមានការវាយប្រហារពីអ៊ីស្រាអែល។

Update៖ និស្សិតនៅប្រទេសចិនម្នាក់ ខឹងប្រឡងមិនជាប់ ទាញកាំបិតចាក់សម្លាប់មនុស្ស៨នាក់!

និស្សិតចិនម្នាក់ដោយសារខឹងប្រឡងមិនជាប់ បានទាញកាំបិតចាក់សម្លាប់មនុស្ស៨នាក់និងរបួស១៧នាក់នៅសាលាវិជ្ជាជីវៈមួយក្នុងទីក្រុង Jiangsu ភាគខាងកើតប្រទេសចិនកាលពីចុងសប្តាហ៍។

Update៖ អ៊ីរ៉ង់ គាំទ្រលីបង់ ក្នុងកិច្ចចរចារបទឈប់បាញ់ជាមួយអ៊ីស្រាអែល!

មន្រ្តីអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់គាំទ្រការសម្រេចណាមួយដែលធ្វើឡើងដោយលីបង់ ក្នុងកិច្ចពិភាក្សាដើម្បីទទួលបានបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលជាសញ្ញាបង្ហាញថាទីក្រុងតេហេរ៉ង់ ក៏ចង់ឃើញការបញ្ចប់សង្រ្គាមលេីក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

Update៖ ដើម្បីបង្ការព្យុះទីហ្វុង ហ្វីលីពីន បានជម្លៀសប្រជាជនរាប់ម៉ឺននាក់!

កាលពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆកានេះ ហ្វីលីពីន កំពុងជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះរបស់ពួកគេ ហេីយលុបចោលជើងហោះហើរជាច្រេីន ខណៈព្យុះទីហ្វុងមួយកំពុងរំកិលចុះមក ដោយអាចបង្កជាភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងទឹកជំនន់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ មេដឹកនាំអាល្លឺម៉ង់ទូរស័ព្ទទៅ លោក ពូទីន អំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន!

លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ(ទី១៥ខែវិច្ឆិកា)បាននិយាយថារូបលោក ជាមួយ លោក ពូទីន ជាលើកដំបូងអស់រយៈពេលជិតពីរឆ្នាំ ខណៈមេដឹកនាំអាល្លឺម៉ង់ត្រៀមរៀបចំការបោះឆ្នោតមួយ ហើយអឺរ៉ុបកំពុងរង់ចាំស្តាប់ផែនការបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ។

Exit mobile version