Update៖ រដ្ឋអាជ្ញាកំពូលរបស់កូរ៉េខាងត្បូង បដិសេធការអំពាវនាវពីបក្សប្រឆាំងដែលឱ្យខ្លួនចុះចេញពីតំណែង!

ប្រធានរដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ(ទី១០ខែមីនា)បានច្រានចោលការអំពាវនាវរបស់គណៈបក្សប្រឆាំង។ដែលតម្រូវឲ្យខ្លួនលាលែងពីតំណែង ក្រោយលោកប្រធានរដ្ឋអាជ្ញារូបនេះបានសម្រេចដោះលែងប្រធានាធិបតីដែលត្រូវបានព្យួរឈ្មោះ Yoon Suk Yeol។

Update៖ លោកហ្សេលេស្គី បញ្ជាក់ថាសន្តិភាពអ៊ុយក្រែន កើតឡើងបានលុះត្រាតែអាមេរិកនិងអឺរ៉ុបរួបរួមគ្នា!

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ(ទី១០ខែមីនា)បានអះអាងសារជាថ្មីថា ការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងគឺអាចធ្វើទៅបានជាមួយការដឹកនាំរបស់អាមេរិក និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនៅទូទាំងអឺរ៉ុប។ ប្រភពពីសារព័ត៌មានAA News។

លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្ម!

វិមានរបស់ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថាលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៤៨.៤៦៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរ បាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី១០ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,467នាក់។

Update៖ កប៉ាល់ដឹកប្រេងនិងកប៉ាល់ដឹកទំនិញបុកគ្នានៅប្រទេសអង់គ្លេស បណ្តាលឲ្យស្លាប់៣២នាក់!

យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន32 នាក់ត្រូវបាននាំយកមកច្រាំងសមុទ្រនៅ Grimsby បន្ទាប់ពីនាវាដឹកប្រេង និងកប៉ាល់ដឹកទំនិញបានបុកគ្នានៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអង់គ្លេស ដែលបណ្តាលឱ្យនាវាទាំងពីរបានឆេះ។

Update៖ ក្រុមហាម៉ាស់ អះអាងថាអ៊ីស្រាអែលពុំបានដកខ្លួនចេញពីច្រករបៀងនៃភាគកណ្តាលហ្គាហ្សា!

កាលពីថ្ងៃចន្ទ(ទី១០ខែមីនា) ក្រុមហាម៉ាស់និយាយថា អ៊ីស្រាអែលបានផ្អាកក្នុងការដកខ្លួនចេញពីច្រករបៀង Philadelphia នៅកណ្តាលហ្គាហ្សា ដោយបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីឆ្លើយតបនឹងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង!

យោធាក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទ(ទី១០ខែមីនា)បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង។

Update៖ ក្រុមហាម៉ាស់ ចោទលោកយ៉ាហ៊ូ ថាធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា!

ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យថា បានរារាំងកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ Gaza ។

Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងនឹងជួបជាមួយអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត!

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពី ថ្ងៃ ទី ១០ ដល់ថ្ងៃទី១២ខែមីនា ដើម្បីជួបពិភាក្សាជាមួយសមភាគី អ៊ុយក្រែនរបស់លោក។

Update៖ អាមេរិក បញ្ជាឲ្យបុគ្គលិកដែលមិនចាំបាច់ ត្រូវចាកចេញពីស៊ូដង់ខាងត្បូងជាបន្ទាន់!

អាមេរិក បានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញការងារមិនចាំបាច់ទាំងអស់ ចាកចេញពីប្រទេស ស៊ូដង់ខាងត្បូង ដោយព្រួយបារម្ភអំពីសុវត្ថិភាពនិងសន្តិសុខ។