អង្គការឃ្លាំមើលសង្គ្រាម បាននិយាយថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាស លើអគារស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងឃ្លាំងអាវុធ នៅភាគកណ្តាលប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ(ទី៨ខែកញ្ញា)។
Category: ពត៌មានអន្តរជាតិ
ភ្លើងបានឆាបឆេះ អន្តេវាសិកដ្ឋាន ១កន្លែងនៅសាលារៀន ក្នុងប្រទេសកេនយ៉ា!
អគ្គិភ័យបានឆាបឆេះ បំផ្លាញអន្តេវាសិកដ្ឋាន នៅសាលារៀន ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ(ទី៨ ខែកញ្ញា)។ -នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់មន្ត្រីប៉ូលិស…!។
មនុស្ស៤៨នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះ រថយន្តដឹកប្រេង នៅនីហ្សេរីយ៉ា!
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៨នាក់បានស្លាប់..!។ ដោយសារ រថយន្តដឹកប្រេង បុកជាមួយរថយន្តដឹកទំនិញ បណ្ដាលឱ្យផ្ទុះឆេះ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ(ទី៨ ខែកញ្ញា)។
Update៖ លោក ត្រាំ និយាយថាបើខ្លួនមិនជាប់ឆ្នោត ជាប្រធានាធិបតីទេ អ៊ីស្រាអែលនឹងត្រូវវិនាស!
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍(ទី៧ខែកញ្ញា)ថា អ៊ីស្រាអែលនឹងត្រូវវិនាស ប្រសិនបើអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris ជាប់ឆ្នោតនៅសេតវិមាន ក្នុងខែវិច្ឆិកាខាងមុខ…!។
ប្រទេសរ៉ូម៉ានី និងឡាតវី អះអាងថា ដ្រូនរុស្ស៊ី បានរំលោភលើដែនអាកាសរបស់ខ្លួន!
ប្រទេសរូម៉ានី និងឡាតវី បានអះអាងកាលពីថ្ងៃអាទិត្យ(ទី០៨ខែកញ្ញា)ថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ពួកគេ។
Update៖ ពលរដ្ឋបារាំង រាប់សែននាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការតែងតាំងនាយករដ្ឋមន្រ្តី!
កាលពីថ្ងៃសៅរ៍(ទី៧ ខែកញ្ញា) ប្រជាជនបារាំង ដែលប្រកាន់និន្នាការនយោបាយ ឆ្វេងនិយម ប្រមាណជាង១០ម៉ឺននាក់ ។ បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្រ្តីថ្មី ។
រដ្ឋាភិបាលថៃ នឹងជំរុញការឧបត្ថម្ភសាច់ប្រាក់ ដើម្បីលើកស្ទួយសេដ្ឋកិច្ច!
អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដែលទើបទទួលបានការតែងតាំងថ្មី បានជំរុញឱ្យមានវិធានការឧបត្ថម្ភសាច់ប្រាក់ ដ៏ចម្រូងចម្រាស់១៤ពាន់លានដុល្លារ។ ដែលគណៈរដ្ឋមន្ត្រី របស់អ្នកស្រី បានបញ្ចប់ផែនការមេ ដើម្បីរំដោះសេដ្ឋកិច្ចធំទីពីរ របស់អាស៊ីអាគ្នេយ៍មួយនេះ ពីកំណើនទាប និងបំណុលគ្រួសាររ៉ាំរ៉ៃ។
កូរ៉េខាងជើង បង្ហោះបាឡុងផ្ទុកសំរាមយ៉ាងច្រើន ចូលក្នុងប្រទេសកូរ៉េខាងត្បូង!
យោធារបស់កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍(ទី០៧ ខែកញ្ញា)ថា ខ្លួនបានបង្ហោះបាឡុង ដែលពោរពេញដោយសំរាមបន្ថែមទៀត ឆ្ពោះទៅកាន់កូរ៉េខាងត្បូង..!។ ដោយកូរ៉េខាងជើង ចាត់ទុកការបង្ហោះនេះថា ជាការយុទ្ធនាការសងសឹក ទៅលើកូរ៉េខាងត្បូង ជុំវិញការបង្កហេតុនិងការឃោសនា។
ពលរដ្ឋកូរ៉េខាងត្បូង ជាង៣ម៉ឺននាក់ ផ្ទុះការតវ៉ា ដោយចោទថា រដ្ឋាភិបាលអសកម្មក្នុងវិធានការ អាកាសធាតុ!
កាលពីថ្ងៃសៅរ៍(ទី៧ខែកញ្ញា) ក្រុមបាតុករជាង៣ម៉ឺននាក់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង ។
កូរ៉េខាងត្បូង ចាប់ផ្ដើមពង្រាយដ្រូន ដើម្បីទប់ទល់ នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង!
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រ(ទី៦ខែកញ្ញា)ថា យោធាកំពុងដាក់ពង្រាយប្រព័ន្ធប្រឆាំងយានដ្រូន រួមបញ្ចូលគ្នា នៅក្នុងទីតាំងជាច្រើននៅទូទាំងប្រទេស។