លទ្ធផលជំនួបរវាងសម្តេចធិបតី និងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម!

(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមនាយឧត្តមសេនីយ៍…

សម្តេចធិបតី អនុញ្ញាតឱ្យឯកឧត្តម ង្វៀន តឹនគឿង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស…

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី គាំទ្រកម្ពុជាដែលយករឿងព្រំដែនជាមួយថៃ ទៅកាន់ICJ!

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto បានបង្ហាញការគាំទ្រកម្ពុជាចំពោះការសម្រេចយករឿងព្រំដែនជាមួយប្រទេសថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោក ហេង ងួនស៊្រុន អភិបាលរងស្រុកជុំគិរី ប្រឈមនឹងការដាក់វិន័យ ដោយសាររៀបការប្រពន្ធថ្មី!

(កំពត)៖ លោក ហេង ងួនស៊្រុន អភិបាលរងស្រុកជុំគិរី ខេត្តកំពត កំពុងប្រឈមនឹងការដាក់វិន័យ ពាក់ព័ន្ធរឿងគ្រួសារ លែងប្រពន្ធពុំទាន់ដាច់ស្រេច បែរជាទៅរៀបការប្រពន្ធថ្មី។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ស៊ាម ហ៊!

(តាកែវ)៖ កាលពីថ្ងៃអង្គារ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម…

សម្តេចតេជោ អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង (Nguyen Tan Cuong)…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥

អ្នកនាំពាក្យស្នងរាជធានីភ្នំពេញ អះអាងថាការចាប់ខ្លួនលោក ឌឹម គៀង សមាជិកបណ្តោះអាសន្នគណបក្សកម្លាំងជាតិគឺមិនពាក់ព័ន្ធនិងនយោបាយឡើយ!

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទីព្រឹក សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតប្រមូល បានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២២៥…

សម្ដេចធិបតី ថ្លែងថារដ្ឋាភិបាលនៅតែបន្ដយកចិត្ដទុកដាក់លើវិស័យកសិកម្ម!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្ដការយកចិត្ដទុកដាក់ និងផ្ដល់អទិភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលជាវិស័យអទិភាព និងបន្ដដើរតួនាទីដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

សម្តេចតេជោ រំលឹកថាកាលពីឆ្នាំ១៩៨៧ រដ្ឋាភិបាលពេលនោះបានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន៤!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថាកាលពីឆ្នាំ១៩៨៧ រដ្ឋាភិបាលពេលនោះបានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន៤ រួមមាន ផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្ននេះអាទិភាពទាំង៤ នៅតែរក្សាដដែល ប៉ុន្តែនីតិកាលទី៧នេះ…