កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាលោកសង្ឃឹមថា អ៊ីរ៉ង់នឹងត្រលប់មកតុចរចាវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលបានកំណត់គោលដៅទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។
Category: ពត៌មានអន្តរជាតិ
Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន៦នាក់!
អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ចំនួន៦នាក់ ត្រូវបានសម្លាប់ ក្នុងថ្ងៃសុក្រនេះ។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រភពពីព័ត៌មាន AFP។
Update៖ អ៊ីរ៉ង់ ចាប់ផ្ដើមសងសឹកលើអ៊ីស្រាអែល ដោយប្រើយន្តហោះដ្រូនជាង១០០គ្រឿង!
យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។
Update៖ មន្ត្រីអ៊ីស្រាអែល ថាខ្លួនបានសម្លាប់នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់!
នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
Update៖ ប្រមុខអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះAir Indiaនៅឥណ្ឌា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)បានសម្តែងការសោកស្ដាយចំពោះការធ្លាក់យន្តហោះ Air India នៅទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សជាង ២០០នាក់។
Update៖ ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Air India កើនដល់២៦៥នាក់!
យ៉ាងហោចណាស់មនុស្ស265 នាក់បានស្លាប់ ខណៈដែលអ្នកដំណើរតែម្នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត នៅពេលដែលជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍បានធ្លាក់មួយភ្លែត បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)។
Update៖ ទួរគី-អាស៊ែបៃហ្សង់ នឹងធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃនៅទីក្រុង Nakhchivan!
ក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)ថា Türkiye និង Azerbaijan គ្រោងនឹងធ្វើសមយុទ្ធយោធារយៈពេល11 ថ្ងៃនៅក្នុងទីក្រុង exclave Nakhchivan ស្វយ័តក្រោយនេះ។
Update៖ លោកត្រាំ ព្រមានពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់អាចកើតឡើងបានយ៉ាងល្អ” ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាក្នុងការជៀសវាងជម្លោះកាន់តែធំទីក្រុងវ៉ាស៊ីនតោន ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់។
Update៖ អាមេរិក អះអាងថា ខ្លួនពុំបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះឡើយ!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នោះឡើយ។
Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់!
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ(ទី១៣ ខែមិថុនា)បានទទួលស្គាល់ថា អ៊ីស្រាអែល ពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ប្រាកដមែន។