Blog

កម្ពុជានិងថៃ ព្រមព្រៀង សម្រួលឱ្យសិស្សឆ្លង​ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា!

(ភ្នំពេញ)៖ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាសម្រួលឱ្យសិស្សបានឆ្លង​ច្រក​ព្រំដែន​អន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា ដោយពេលព្រឹកឆ្លងចន្លោះម៉ោង៦ ដល់ម៉ោង៨ និងពេលល្ងាចម៉ោង៥ និងម៉ោង៦.០០នាទី៕

Update៖ សហភាពអឺរ៉ុប ស្នើឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន!

សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ(ទី១០ខែមិថុនា ឆ្នាំ២០២៥) បានស្នើឲ្យដាក់ទណ្ឌកម្មលើកទី 18 ប្រឆាំងនឹងរុស្ស៊ីជាពិសេសផ្តោតលើការនាំចេញប្រេង និងវិស័យធនាគារ ខណៈដែលសង្រ្គាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននៅតែបន្ត។ ប្រភពពីសារព័ត៌មានReuters។

Update៖ លោក ត្រាំ និយាយថា ការតវ៉ានៅទីក្រុងវ៉ាស៊ីនតោន នឹងជួបកងកម្លាំងដ៏ច្រើន!

លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ការតវ៉ាណាមួយក្នុងអំឡុងពេលព្យុហយាត្រាយោធា ដ៏សំខាន់នៅចុងសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន នឹងជួបការដាក់ពង្រាយកម្លាំងដ៏ច្រើន ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប!

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប និងរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយ។ ដោយវិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៤.៩៨១នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី១០ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៥៤នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,981នាក់។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥

សម្តេចធិបតី ថ្លែងថាអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិប៉ុន្តែពេលដែលប្រទេសប្រឈមនឹងការគំរាមកំហែងបែរជាស្ម័គ្រចិត្តផ្សព្វផ្សាយព័ត៌មានឲ្យគេ!

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាមានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយមួយចំនួនរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង ជាពិសេសទឹកចិត្តកងទ័ពយើង)។

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិខេត្តកំពង់ធំ បន្តពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទាហានដែលនិយាយថា ដកទ័ពចម្ងាយ២០០ម៉ែត្រ ជាទាហានក្លែងក្លាយ!

(ភ្នំពេញ)៖ ជុំវិញគណនី Tik Tok ឈ្មោះ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មាន មិនពិត និងគ្រងឯកសណ្ឋានកងទ័ព…

Update៖ អ៊ីស្រាអែល វាយប្រហារនៅថ្ងៃចុងក្រោយនៃបុណ្យEid al-Adhaក្នុងតំបន់ហ្គាហ្សា ស្លាប់៤៣នាក់ទៀត! 

ក្រុមគ្រូពេទ្យបាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 43 នាក់ទៀតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានបិទកាលពីថ្ងៃចន្ទ(ទី៩ខែមិថុនា)ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Eid al-Adha។