Blog

ខ្មាន់កាំភ្លើង ដែលលួចបាញ់អ្នកកាសែតនៅស្រុកជីក្រែង សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ!

(សៀមរាប)៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានបើកការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាជនដៃដល់.ដែលប្រើ(កាំភ្លើងកែច្នៃ)លួចបាញ់អ្នកសារព័ត៌មានបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ កាលពីល្ងាចទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប!។

លោក ជិន ម៉ាលីន បញ្ជាក់ថា អ្នកកាសែតវិជ្ជាជីវ: ដែលត្រូវបានចាប់ខ្លួនឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ!

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅថា សេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់!សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ, ផ្សាយពីព័ត៌មានពិតប្រាកដ ។ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែត…

Update៖ ក្រុមហាម៉ាស់ គំរាមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ!

ក្រុមហាម៉ាស់ បានគំរាមថា ខ្លួននឹងសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការជួយសង្គ្រោះ ដើម្បីដោះលែងពួកគេ។ ការគំរាមនេះធ្វើឡើង បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែលកំពុងរៀបចំផែនការ ប្រតិបត្តិការជួយសង្គ្រោះ ស្រដៀងគ្នា ទៅនឹងប្រតិបត្តិការមួយដែលបានធ្វើឡើង កាលពីខែមិថុនា នៅក្នុងជំរុំ Nuseirat ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់រាប់រយនាក់។

Update៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ប្រឆាំងនឹងការចោទប្រកាន់លើប្រធានាធិបតី Yoon Suk Yeol!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធ(ទី៤ខែធ្នូ)ថា ខ្លួននឹងប្រឆាំងទៅនឹងចំណាត់ការរបស់គណបក្សប្រឆាំងក្នុងការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក។

Update៖ អធិការបតីអាល្លឺម៉ង់ ច្រានចោលការដាក់ពង្រាយទ័ពទៅអ៊ុយក្រែន!

អធិការបតី Olaf Scholz កាលពីថ្ងៃពុធ(ទី៤ខែវិច្ឆិកា)បានច្រានចោលការបញ្ជូនទាហានអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថារដ្ឋាភិបាលរបស់លោកនឹងបដិសេធពីសកម្មភាពដែលអាចបង្កឱ្យមានជម្លោះរវាងណាតូ និងរុស្ស៊ី។ប្រភពពីសារព័ត៌មាន Anadolu។

Update៖ លោក ត្រាំ ចង់ឱ្យមានបទឈប់បាញ់នៅហ្គាហ្សា មុនពេលរូបលោកចូលកាន់តំណែងជាប្រធានាធិបតី!

នាយករដ្ឋមន្ត្រីនៃប្រទេសកាតា បាននិយាយកាលពីថ្ងៃពុធ(ទី៤ខែធ្នូ)ថា ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចង់ឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ Gaza មុនពេលរូបគាត់ចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី 20 ខែមករា ខាងមុខ។

Update៖ លោកស្រី ណាឌី អែនដៃវ៉ា ជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្ត្រីដំបូងនៅប្រទេសណាមីប៊ី!

ប្រទេសណាមីប៊ីបានបោះឆ្នោតជ្រើសរើសមេដឹកនាំស្ត្រីដំបូងរបស់ខ្លួន ដោយបេក្ខជនគណបក្ស SWAPO ដែលកំពុងកាន់អំណាច និងអនុប្រធាន Netumbo Nandi-Ndaitwah (ណេធូមបូ ណាឌី អែនដៃវ៉ា)

Update៖ ចិននិងហ្វីលីពីន ចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធជម្លោះនៅដែនសមុទ្រចិនខាងត្បូង!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ(ទី៤ខែវិច្ឆិកា)ថា ប្រទេសចិននិងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទបង្កជម្លោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

Update៖ កូឡុំប៊ី ចេញសុំទោសចំពោះពលរដ្ឋខ្លួនដែលចូលរួមជាមួយទាហានស៊ីឈ្នួលក្នុងRSF!

ប្រទេសស៊ូដង់បានអះអាងកាលពីថ្ងៃចន្ទ(ទី២ខែធ្នូ)ថាប្រទេសកូឡុំប៊ីបានសុំទោសចំពោះការជាប់ពាក់ព័ន្ធរបស់ពលរដ្ឋរបស់ខ្លួនមួយចំនួនក្នុងនាមជាទាហានស៊ីឈ្នួលនៅក្នុងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។

Update៖ ក្រុមកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ចូលជួយរដ្ឋាភិបាលស៊ីរី ប្រយុទ្ធជាមួយក្រុមឧទ្ទាម!

យោងតាមប្រភពបានឱ្យដឹងថា យុទ្ធជនអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់រាប់រយនាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ((ទី២ខែធ្នូ) ដើម្បីជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមដែលបានដណ្តើមកាន់កាប់ក្រុងអាឡិបប៉ូកាលពីសប្តាហ៍មុន ប៉ុន្តែក្រុមហេសបូឡារបស់លីបង់មិនមានគម្រោងសម្រាប់ពេលនេះដើម្បីចូលរួមជាមួយពួកគេនោះទេ។

Exit mobile version