Blog

សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាជាមួយថៃ!

(ភ្នំពេញ)៖ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយប្រើប្រាស់យន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយឆន្ទៈយ៉ាងមោះមុត និងឥតងាករេ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាព ស្ថិរភាព…

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជោគជ័យ!

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយបានពិភាក្សាគ្នាយ៉ាងផុលផុសទៅលើប្រធានបទស្តីអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទស្តីអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចុះថ្ងៃទី ៣ ខែមិថុនា…

Update៖ UN ស្នើឱ្យស៊ើបអង្កេតលើការស្លាប់ជនជាតិប៉ាឡេស្ទីន នៅក្បែរកន្លែងចែកជំនួយ ក្នុងតំបន់ហ្កាហ្សា!

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការសម្លាប់និងបង្កឱ្យជនជាតិប៉ាឡេស្ទីនរងរបួស នៅក្បែរទីតាំងចែកជំនួយមនុស្សធម៌ដែលគាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះ។ ប្រភពពីសារព័ត៌មាន AFP។

Update៖ លោក ត្រាំ ថានឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បាននិយាយថាអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមកិច្ចព្រមព្រៀងថ្មីណាមួយរវាងប្រទេសជាគូសត្រូវនឹងគ្នាទាំង២ ខណៈទីក្រុងតេហរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិត ថាមពលអគ្គិសនីតែប៉ុណ្ណោះ។ ប្រភពពីសារព័ត៌មាន AFP។ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាចំណុចដ៏សំខាន់មួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ៥ជុំមកនេះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ចាប់តាំងពីខែមេសាមក…

Update៖ រុស្ស៊ី នឹងប្រគល់សាកសពទាហាន៦០០០នាក់ទៅឲ្យអ៊ុយក្រែនវិញ!

ប្រធានគណៈប្រតិភូចរចារបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) បានថ្លែងថា ទីក្រុងមូស្គូ នឹងប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន៦,០០០នាក់ត្រឡប់ទៅឲ្យអ៊ុយក្រែនវិញ ហើយក៏បានស្នើឲ្យមានការប្រកាសបទឈប់បាញ់រយៈពេលពីរទៅបីថ្ងៃជាមួយអ៊ុយក្រែន នៅតំបន់មួយចំនួននៃជួរមុខ។

Update៖ អ៊ីស្រាអែល ប្រកាសពង្រីកប្រតិបត្តិការយោធាជើងគោកនៅក្នុងតំបន់ហ្គាហ្សា!

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទ(ទី២ខែមិថុនា)ថា កងទ័ពរបស់ខ្លួនបានពង្រីកប្រតិបត្តិការយោធាថ្មើរជើងនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ។

ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារជូនពរ ឯកឧត្តម ស សុខា ក្នុងឱកាសខួបចម្រើនជន្មាយុ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៣.០៦.២០២៥។ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

សម្តេចតេជោ បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈស្តីពីវិស័យកសិកម្ម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈស្តីពីវិស័យកសិកម្ម។

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារនិងលើកទិសដៅអនុវត្តបន្ត!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២៥ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែ ឧសភាឆ្នាំ២០២៥ ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារ និងលើកទិសដៅអនុវត្តបន្ត.!។ ដោយមានការចូលរួម ពីលោក.លោកស្រីប្រធានការិយាល័យទាំង៥ និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចេញញត្តិគាំទ្រចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។