Blog
Update៖ ចិននិងវៀតណាម ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្លូវដែក!
នៅទី១៤ ខែមេសា ប្រទេសចិននិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការផ្លូវដែក។កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម។
Update៖ លោក Abdullah Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន ទទួលមរណភាព!
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Abdullah Ahmad Badawi បានទទួលមរណភាព នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ។
Update៖ លោក ស៊ី ជីនពីង អញ្ជើញមកដល់វៀតណាម មុនធ្វើទស្សនកិច្ចនៅម៉ាឡេស៊ីនិងកម្ពុជា!
នៅថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់រដ្ឋធានីហាណូយនៃប្រទេសវៀតណាម ។
សម្ដេច ម៉ែន សំអន និងលោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីសូត្រមន្ត ទទួលទេវតាឆ្នាំថ្មី នៅប្រាសាទបាយ័ន!
(សៀមរាប)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ព្រមទាំងលោក.លោកស្រី និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូប។
ព្រះមហាក្សត្រខ្មែរទ្រង់ យាងបួងសួងសុំសេចក្តីសុខ ជូនប្រជារាស្ត្រខ្មែរ នៅប្រាសាទអង្គរវត្ត!
(សៀមរាប)៖ នៅព្រឹកទី១៤ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី បួងសួងសុំសេចក្តីសុខជូនដល់ប្រជាជាតិកម្ពុជាយើង..!។
សង្ក្រាន្តខ្មែរនៅជប៉ុន មានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ!
(ជប៉ុន)៖ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ។
សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនកម្ពុជា នៅប្រាសាទអង្គរវត្ត!
(សៀមរាប)៖ នៅព្រឹកទី១៤ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
អគ្គិភ័យឆាបឆេះអូប័រ២គ្រឿង បណ្តាលឱ្យរបួសមនុស្ស៣នាក់ នៅក្រុងកំពត!
យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ និងអូប័រចំនួន២គ្រឿង ត្រូវបានបំផ្លាញ ដោយសារតែអគ្គិភ័យ ឆាបឆេះ កាលពីថ្ងៃអាទិត្យ(ទី១៣ ខែមេសា នៅវេលាម៉ោង៤រសៀល ។
Update៖ លោកត្រាំ ប្រកាសលើកលែងពន្ធលើទូរសព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលនាំចូលពីចិន!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការលើកលែងពន្ធនាំចូលលើផលិតផលបច្ចេកវិទ្យាសំខាន់ៗមួយចំនួនរួមមានស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ដែលភាគច្រើននាំចូលពីប្រទេសចិន។
Update៖ រុស្ស៊ី ប្រើមីស៊ីលប៊លីស្ទីល វាយប្រហារលើទីក្រុង Sumyរបស់អ៊ុយក្រែន ស្លាប់៣៤នាក់!
រុស្ស៊ី ប្រើមីស៊ីលប៊លីស្ទីល វាយប្រហារលើទីក្រុង Sumyនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យស្លាប់៣៤នាក់ និងរបួស១១៧នាក់ កាលពីថ្ងៃអាទិត្យ(ទី១៣ខែមេសា)។ នេះជាការវាយប្រហារ ដែលបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងនៅក្នុងឆ្នាំ២០២៥។ទីក្រុងSumyជាទីក្រុងមួយស្ថិតនៅតំបន់ភាគខាងជើងប្រទេសអ៊ុយក្រែន។ ចំពោះការវាយប្រហារបានធ្វើឱ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyyបានទាមទារការឆ្លើយតបប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ(រុស្ស៊ី)។ ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។…