Blog

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន២៩៦នាក់!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ…

មន្ត្រីក្រោមឱវាទប្ដឹង សុំដកអភិបាលស្រុកឆែប ដោយថាគ្មានសមត្ថភាពដឹកនាំ ប្រកាន់បក្ខពួកបង្កជម្លោះផ្ទៃក្នុង និងប្រើប្រាស់ថវិកាមិនត្រឹមត្រូវ!

(ព្រះវិហារ)៖ លោក ឡង់ សុបិន អភិបាលស្រុកឆែប ខេត្តព្រះវិហារ ត្រូវមន្ត្រីក្រោមឱវាទប្ដឹងសុំដកចេញពីមុខតំណែង..!។

ដំណឹងថ្ងៃទី០៦នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី០៦.០៤.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០៥.០៤.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើពុំមានទេ និងគ្មានអ្នកស្លាប់។

Update៖ អាមេរិក កំពុងត្រៀមទប់ទល់នឹងការសងសឹក របស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល!

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ និងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារសងសឹក របស់អ៊ីរ៉ង់លើអ៊ីស្រាអែល ឬកងទ័ពអាមេរិក នៅក្នុងតំបន់ ។ ជាការឆ្លើយតបទៅនឹងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

រុស្ស៊ីកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងមកបំភ្លឺ ជុំវិញការដាក់ទណ្ឌកម្មថ្មី សំដៅលើអង្គភាពរុស្ស៊ី! 

ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោក Lee Do-hoon ។ ជុំវិញកញ្ចប់ទណ្ឌកម្មថ្មី ដែលណែនាំដោយទីក្រុងសេអ៊ូល មកលើអង្គភាពនិងបុគ្គលរុស្ស៊ី។

រញ្ជួយដីកម្រិត៤.៨រ៉ិចទ័រ បានអង្រួនទីក្រុងញូវយ៉ក របស់អាមេរិក!

គ្រោះរញ្ជួយដីកម្រិត៤.៨រ៉ិចទ័រ បានអង្រួនរដ្ឋ New Jersey និងញូវយ៉ក ភាគឦសាន នៃសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ។

ស្ថានភាពអាកាសធាតុ នៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ នៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។

Update៖ អ៊ីរ៉ង់នឹងសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហារទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស!

អគ្គលេខាធិការ ក្រុមហេសបូឡាហ៍ លោក Hassan Nasrallah កាលពីថ្ងៃសុក្រ បាននិយាយថា៖ការវាយប្រហារ របស់អ៊ីស្រាអែល មកលើទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស គឺជៀសមិនរួច ពីការសងសឹកនោះឡើយ។

Update៖ ដាណឺម៉ាក ជំរុញឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនជាអចិន្ត្រៃយ៍ ទៅកាន់តំបន់ហ្គាហ្សា!

អង្គការជំនួយរបស់ដាណឺម៉ាក បានជំរុញឱ្យអ៊ីស្រាអែល រក្សាច្រកព្រំដែន ទៅកាន់តំបន់ហ្គាហ្សាពោលគឺ ត្រូវបើកជាអចិន្ត្រៃយ៍ ។ បន្ទាប់ពីទីក្រុង Tel Aviv បានយល់ព្រមបើកផ្លូវផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សា ។

វិទ្យាល័យ ហ៊ុនសែនតាគោក នៅស្រុកព្រះស្តេច រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ! 

(ព្រៃវែង)៖ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជួន សុខេម អគ្គនាយិការង កំពង់ផែស្វ័យតភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុឺ បាវី អគ្គនាយកកំពង់ផែស្វ័យតភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី…